ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ៖ បទល្មើសព្រៃឈើ និងសត្វព្រៃទ្រង់ទ្រាយធំ លែងកើតមានទៀតហើយ
ក្រសួងបរិស្ថាន បានអះអាងថា បទល្មើសព្រៃឈើ និងសត្វព្រៃទ្រង់ទ្រាយធំ លែងកើតមានទៀតហើយ។ ប៉ុន្តែ នៅមាន បទល្មើសខ្នាតតូច ដែលមន្ត្រីជំនាញ ជាពិសេសមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បន្តទប់ស្កាត់ និងបង្រ្កាបជាប្រចាំថ្ងៃ។

ក្នុងរបាយការណ៍របស់ក្រសួងបរិស្ថាន ដែលបានផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន” នាព្រឹកថ្ងៃទី ៣០ ខែសីហានេះ បានឲ្យដឹងបន្តថា ក្នុងមួយឆ្នាំៗ បទល្មើសជាង ៨,០០០ករណី ត្រូវបានបង្រ្កាបដោយមន្ត្រីឧទ្យានុរក្ស ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ហើយក្នុងនោះបទល្មើសចំនួនជាង ៨០០ករណី ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ។ បទល្មើសទាំងនោះ ក៏ត្រូវបានធ្វើការអប់រំ ចុះកិច្ចសន្យាបញ្ឈប់ និងពិន័យអន្តរការណ៍ ហើយបទល្មើសខ្លះជាអញត្តជន។
ជាមួយគ្នានេះ រណាយន្ដប្រមាណ ៥,០០០គ្រឿង ត្រូវបានដកហូត កាំភ្លើងកែច្នៃជិត ១,០០០ដើម ត្រូវបានដកហូត អន្ទាក់ប្រមាណ ៥,០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ វត្ថុតាងរួមមាន៖ ម៉ូតូ គោយន្ដកន្ត្រៃ រថយន្ត ត្រាក់ទ័រប្រមាណជាង ១,០០០គ្រឿង ត្រូវបានដកហូតជាមួយនឹងការរឹបអូសឈើជាច្រើនពាន់ម៉ែត្រគូប។
ក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៨ខែឆ្នាំ ២០២២នេះ មន្ត្រីឧទ្យានុរក្សបានចុះល្បាតចំនួន ១៤,៦៩២ លើក ដោយបានបង្រ្កាបបទល្មើសចំនួន ៤,២៥០ករណី ដែលភាគច្រើនជាបទល្មើសកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃ ដោយបានដកហូតវត្ថុតាងជាឈើអារចម្រុះចំនួន ៧៥៨ ម៉ែត្រគូប ដកហូតវត្ថុតាងជាមធ្យោបាយ ឧបករណ៍សម្ភារៈជាច្រើនផងដែរ។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួង និងអង្គការដៃគូពាក់ព័ន្ធ បាននិងកំពុងអនុវត្តវិធានការច្បាប់ផង និងវិធានការសេដ្ឋកិច្ចផង ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត