ព័ត៌មានជាតិ
រដ្ឋបាលខេត្ត គ្រោងរៀបចំចេតិយប្រាសាទវត្តទួលជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌
រដ្ឋបាលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យ និងគ្រោងរៀបចំទីតាំងចេតិយប្រាសាទវត្តទួល ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលបានសាងសង់នៅឆ្នាំ ១៩៦៨ ធ្វើជាតំបន់រមណីដ្ឋានទេសចរណ៍វប្បធម៌។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាង អភិបាលខេត្ត បានចុះពិនិត្យទីតាំងចេតិយផ្ទាល់ និងបានទទួលព័ត៌មានជាច្រើនជុំវិញប្រវត្តិចេតិយនេះ ពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់។
លោក អ៊ុង សារិន អាយុប្រមាណជាង៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រះទន្លេ បានឲ្យដឹងថា អ្នកកសាងចេតិយនេះត្រូវជា អ៊ំ របស់គាត់ឈ្មោះ អ៊ុង សាវុធ មានឋានៈជាឧត្តមសេនីយ៍ត្រីក្នុងសម័យ លន់ ណុល រស់នៅរាជធានីភ្នំពេញ បានកសាងនៅឆ្នាំ១៩៦៨ ហើយបានយកជាងដែលជាអ្នកសាងសង់ធ្វើវិមានឯករាជ្យ យកមកធ្វើចេតិយនេះ។ ចំណែករូបចម្លាក់រចនាបថ គឺស្រដៀង នឹងវិមានឯករាជ្យទាំងអស់ រហូតដល់សង្គ្រាមឆ្នាំយៀកកុង ចូលកំឡុងឆ្នាំ១៩៧០ ជាងសាងសង់បានរត់រប៉ាត់រប៉ាយចោល ដោយបានបន្សល់ទុកនៅក្បាច់ក្បូរនៅទីនេះទាំងអស់។
លោកបានបន្តថា «កាលនោះ ចេតិយធ្វើមិនទាន់ហើយទេ គម្រោងរបស់គាត់ថា ត្រូវចាក់សាបក្នុងខឿននេះ តែមិនទាន់បានចាក់សាបផង ហើយស៊ីម៉ងត៍ ដែលបានទិញទុកចោលពេញហ្នឹង ដល់ពេលសង្គ្រាមមកដល់គាត់ក៏រត់ចោល ជាងក៏រត់ចោល ដោយបន្សល់ទុកនូវរបស់របរពេញហ្នឹង ហើយគម្រោងរបស់គាត់ គឺធ្វើផ្លូវចាក់ថ្មគ្រួស បន្តចាប់ពីផ្លូវលេខ១៣ រហូតដល់ចេតិយ៍តែម្ដង»។
ដោយឡែក ស្ត្រីចំណាស់ឈ្មោះ ព្រាប សាមឿន មានអាយុប្រមាណ៧០ឆ្នាំ ក៏បានរៀបរាប់ឱ្យដឹងផងដែរថា កាលដើមឡើយ នៅទីនេះគឺជាទីទួល។ ទីទួលនេះ ក៏មានព្រះសង្ឃគង់នៅផងដែរ ដោយមានកុដតូចៗ និងសាលាឆាន់សម្រាប់ឲ្យព្រះសង្ឃគង់ស្នាក់អាស្រ័យ រៀនធម៌អាថ៌ហើយនៅជុំវិញកន្លែងនេះ ក៏មានប្រជាពលរដ្ឋធ្វើស្រែចម្ការធម្មតា គឺស្រែជម្រៅ និងមានផ្លូវចូលស្រដៀង និងប្រាសាទអង្គរវត្តផងដែរ។
ក្រោយស្តាប់ការរៀបរាប់របស់ប្រជាពលរដ្ឋ ជាចាស់ទុំ នៅក្នុងតំបន់នេះ រដ្ឋបាលខេត្ត ជឿជាក់ថា ក្រោយរៀបចំអភិវឌ្ឍចេតិយប្រាសាទវត្តទួល នឹងប្រែមុខមាត់ថ្មី ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត និងជួយបង្កើតការងារដល់ពលរដ្ឋ ដែលរស់នៅតំបន់នេះផងដែរ៕
ដោយ:ភក្ដី





-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម៦ ម៉ោង agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង


