ព័ត៌មានជាតិ
ធនាគារជាតិ ប្តេជ្ញាការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យហិរញ្ញវត្ថុ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិបានប្តេជ្ញាការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុក្នុងវិស័យហិរញ្ញវត្ថុតាមរយៈការដាក់ចេញនូវគោលការណ៍នានា។

ការប្តេជ្ញានេះ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែកញ្ញា នៅក្នុងជំនួបពិភាក្សាការងាររវាងលោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយលោក Ken O’Flaherty ឯកអគ្គរាជទូតតំណាងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកអមដោយគណៈប្រតិភូមកពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។

នៅក្នុងឱកាសនោះ លោក Ken O’Flaherty បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងស្ថានទូតអង់គ្លេស និងធនាគារជាតិនៃកម្ពុជាកន្លងមក និងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតលើការរួមចំណែកក្នុងកម្មវិធីកាត់បន្ថយការប្រើប្រាស់ថាមពលចេញពីកាបូន និងការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះវិស័យហិរញ្ញវត្ថុ។
លោក ទេសាភិបាលរង បានស្វាគមន៍ចំពោះការរឹតចំណងសហប្រតិបត្តិការរវាងស្ថានទូតអង់គ្លេស និងធនាគារជាតិនៃកម្ពុជាកន្លងមក និងបានលើកឡើងថា ធនាគារជាតិគាំទ្រក្នុងកិច្ចការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុរបស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារនៅកម្ពុជា។

លោក ទេសាភិបាលរង បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៦មក ធនាគារជាតិនៃកម្ពុជាបានអនុម័តគោលការណ៍របស់វិស័យធនាគារសម្រាប់ការផ្តល់ឥណទានប្រកបដោយចីរភាព សង្គម និងបរិស្ថាន ដើម្បីឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ចូលរួមអនុវត្តឱ្យមានសង្គតិភាពនិងប្រសិទ្ធភាព។ លោក ទេសាភិបាលរង បានបន្តថា ក្រៅពីនេះ
ធនាគារជាតិនៃកម្ពុជាក៏បានចូលរួមក្នុងកិច្ចការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុក្នុងស្ថាប័នអន្តរជាតិ និងគំនិតផ្តួចផ្តើមជាច្រើនដូចជា បណ្តាញធនាគារកណ្តាល និងអាជ្ញាធរត្រួតពិនិត្យសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតង (The Network of Central Banks and Supervisors for Greening the Financial System -NFGS) និងសមាជិកក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង (Inclusive Green Finance Working Group-IGFWG) ជាដើម។

ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជាក៏បានសហការជាមួយអង្គការជាច្រើនដូចជា UNESCAP, សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) ស្ថានទូតអង់គ្លេសសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាដើមក្នុងកិច្ចការពង្រឹងការចូលរួមផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែកលើសញ្ញាបណ្ណបៃតងផងដែរ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន