ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែបកំពុងពិនិត្យការស្នើសុំវិនិយោគកោះត្បាល់របស់ក្រុមហ៊ុនទ្រីភាពគ្រុប
ក្រុមហ៊ុន TRY PHEAP KOS TUNSAY RESORT CO.,LTD បានស្នើសុំរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍កោះត្បាល់ ស្ថិតក្នុងខេត្តកែប។

ក្រោយមានការស្នើសុំរបស់ក្រុមហ៊ុនទ្រីភាព រដ្ឋមបាលខេត្តកែប និងមន្រ្តីពាក់ព័ន្ធ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្រ្តីមន្ទីរខេត្ត បានចុះត្រួតពិនិត្យនាពេលថ្មីៗនេះ។
លោក អ៊ឹង វុទ្ធី នាយករដ្ឋបាលខេត្តកែប បានប្រាប់កម្ពុជាថ្មីថា គណៈប្រិតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងរួចហើយ តែការសិក្សាមិនទាន់ចេញជាលទ្ធផលនៅឡើយទេ។ លោកបន្តដូច្នេះថា« ការងារចំពោះមុខ គឺគ្រាន់តែចុះពិនិត្យមើលទីតាំងជាក់ស្តែងថាតើមានប្រជាពលរដ្ឋអាស្រ័យផល នៅលើកោះនេះ ឬអត់? ប៉ុន្តែជាក់ស្តែងនៅលើកោះ ពុំមានប្រជាពលរដ្ឋរស់នៅទេ»។

ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត ស្វាគមន៍ចំពោះដៃគូអភិវឌ្ឍ ដែលមានគម្រោងស្នើសុំវិនិយោគតំបន់នានាក្នុងមូលដ្ឋានខេត្តកែប។ ទោះយ៉ាណា លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ការអភិវឌ្ឍតែងតែមានមុខពីរ គឺមានវិជ្ជមាន និងអវិជ្ជមាន។ ប៉ុន្តែជាទូទៅ រាជរដ្ឋាភិបាល តែងតែគិតគូអំពីភាពវិជ្ជមាន ដូច្នេះការអភិវឌ្ឍឆ្នេរកោះ និងទីតាំងមួយចំនួន គឺមានការពិចារណាខ្ពស់ មិនឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋឡើយ។
លើសពីនេះទៀត លោក អ៊ឹង វុទ្ធី នាយករដ្ឋបាលខេត្តកែប បានបន្ថែមថា ការអភិវឌ្ឍមានគោលបំណងគឺដើម្បីសក្តានុពល ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈចំណូលពន្ធ ដូចជាការជួលទីតាំងផ្សេងៗ និងបានផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់ ជាដើម។
សូមបញ្ជាក់ថា ក្រុមហ៊ុនទ្រី ភាព គ្រុប បានទទួលសិទ្ធិសម្បទានពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍កោះទន្សាយ ជារមណីយដ្ឋានលំហែរកាយ លំដាប់ផ្កាយ៥រួចហើយ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុននេះបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗមួយចំនួន ដើម្បីអភិវឌ្ឍន៍លើផ្ទៃដីមួយចំនួនលើកោះនេះផងដែរ។
ចំណែកកោះត្បាល់ គឺជាកោះធម្មជាតិមួយ ដែលស្ថិតនៅប្រជុំកោះពោធិ៍ និងមានចម្ងាយប្រមាណ ១.៥គីឡូម៉ែត្រ ពីកោះទន្សាយ។ កោះនេះ មានទេសភាពស្រស់ស្អាត បរិយាកាសស្ងប់ស្ងាត់ អមដោយខ្យល់អាកាសបរិសុទ្ធ និងមានទឹកសមុទ្រថ្លាឈ្វេង លាយឡំជាមួយព្រៃឈើពណ៌ខៀវស្រងាត់ សាកសមសម្រាប់អ្នកចង់លំហែកាយលក្ខណៈបែបស្ងប់ស្ងាត់ គេចចេញពីភាពស្មុគស្មាញទាំងឡាយ។
ភ្ញៀវទេសចរ អាចធ្វើដំណើរពីក្រុងកែប ដោយត្រូវចំណាយពេលប្រមាណ ៣៥-៤៥ នាទី តាមរយៈទូក ឬកាណូតទេសចរណ៍ សំដៅទៅកោះត្បាល់ ដែលជាកោះមួយក្នុងចំណោមកោះដ៏ស្រស់ស្អាតដទៃទៀតរបស់ខេត្តកែប៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


