ព័ត៌មានជាតិ
ឧកញ៉ា សួរ វីរៈ៖ ត្រូវធ្វើអ្វីដែលល្អស៊ី កុំធ្វើអ្វីដែលល្អមើល
លោកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើរអីវ៉ាន់ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ា ទទួលបានជោគជ័យខ្លាំងលើវិស័យដឹកជញ្ជូន។ ជាមួយនឹងការជោគជ័យនេះ លោកឧកញ៉ា បានផ្តល់ទស្សនជាសាធារណៈថា «បើចង់ជោគជ័យ ត្រូវចំណាយពេលវេលា ហើយគួរធ្វើអ្វីដែលអ្នកចេះ អ្នកចូលចិត្ត និងចាប់ផ្តើមពីចំនុចតូច ដើរសន្សឹមៗ ដើម្បីរង់ចាំឱកាសមកដល់ ព្រោះគ្រប់អាជីវកម្មតែងតែទុកចន្លោះនៃភាពជោគជ័យ ដែលអ្នកប្រាថ្នាចង់ទទួលបាន ត្រូវចាំថា ធ្វើអ្វីដែលល្អស៊ី កុំធ្វើអ្វីដែលល្អតែមើល»។
បច្ចុប្បន្ននេះលោកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ហើយក៏បានមុខជំនួញផ្សេងទៀតដែរ ដែលលោកចូលចិត្ត គឺមុខជំនាញពាក់ព័ន្ធនឹងដីធ្លី និងការសាងសង Resort។ កាលពីពេលថ្មីៗ នេះ លោកក៏បានបង្កើតផ្សារអេឡិចត្រូនិច VTENH ដែលជាផ្សារលក់ទំនិញតាម Onlineទំនើបផងដែរ។ លោកឧកញ៉ា សួរ វីរៈ បានកត់សម្គាល់ឃើញថា យុវជនជំនាន់ក្រោយភាគច្រើន មានផ្នត់គំនិតចង់បង្កើតអាជីវកម្ម តែពួកគេមានការរារែក។ រារែកក៏ព្រោះតែពួកគេ មិនច្បាស់អំពីខ្លួនឯង ហើយម្យ៉ាងទៀត គឺពាក់ព័ន្ធនឹងបញ្ហាធនធានថវិកា និងបទពិសោធន៍។

លោកឧកញ៉ា សួរ វីរៈ បានសង្កត់ធ្ងន់ថា« យើងត្រូវហ៊ានប្រថុយប្រថាន តែប្រថុយប្រថានជាមួយគោលដៅច្បាស់លាស់ ហើយកុំប្រថុយដោយអំនួត»។ លោកបញ្ជាក់ថា កន្លងមក មានអ្នកប្រថុយ ដោយអំនួតបានបរាជ័យ ក្នុងអាជីវកម្មរបស់ខ្លួន។ ទោះយ៉ាងណា លោកឧកញ៉ា សួរ វីរៈ មើលឃើញយុវជនមួយចំនួន ទទួលបានជោគជ័យក្នុងអាជីវកម្ម ដែលយុវជនទាំងនោះ ជាយុវជនឆ្លាត ដោយបានសិក្សាអំពីបទពិសោធន៍អ្នកចាប់ផ្ដើមុន និងហ៊ានសួរថា ហេតុអ្វីបានជារាមច្បងបរាជ័យត្រង់ចំណុចនេះ និងហេតុអ្វីបានជារាមច្បង ចាប់ផ្ដើមខុសត្រង់ចំណុចនោះ? ហើយនៅពេលទទួលបានបទពិសោធន៍ និងការណែនាំពីរាមច្បង យុវជនដែលឆ្លាតនោះ នឹងខិតខំកែតម្រូវ ព្រមទាំងមិនដើរផ្លូវខុសឡើយ ព្រោះគេទទួលបានការបំភ្លឺផ្លូវ ពីរាមច្បងរួចទៅហើយ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


