ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យជាក់ស្តែងស្ថានភាពអូរព្រំដែនទោះមិនទាន់ដល់ការប្រកាសអាសន្នក៏ដោយ
ប៉ោយប៉ែត ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់ មន្ត្រីពាក់ព័ន្ធ បានពិនិត្យមើលស្ថានភាពទឹក នៅតាមបណ្តោយអូរព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី០៩ កញ្ញា ឆ្នាំ២០២២ ។ជាលទ្ធផលស្ថានភាពទឹកតាមអូរព្រំដែនមិនទាន់ដល់ការព្រួយបារម្ភប្រកាសអាសន្ននោះទេ។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានរាយការណ៍ពីស្ថានភាពកម្ពស់ទឹកអូរតាមបន្ទាត់ព្រំដែនមិនទាន់មានការជន់លិចលង់ផលដំណាំ លំនៅឋានប្រជាពលរដ្ឋ ខណៈទឹកឡើងចុះៗនិងពុំទាន់មានអ្វីដែលគួរឲ្យព្រួយបារម្ភនិងដល់កម្រិតត្រូវប្រកាសអាសន្ននោះដែរ។

ជាមួយនឹងស្ថានភាពទឹកអូរព្រំដែននាពេលបច្ចុប្បន្នមិនទាន់ដល់កំរិតប្រកាសអាសន្នក្តីក៏អាជ្ញាធរបានតៀមក្នុងការជួយពលរដ្ឋមកទីទួលសុវត្ថិភាពដែលមានបួនកន្លែងរួចហើយ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យសូមបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមមាត់អូរព្រំដែន និងតំបន់ទំនាបដែលមានមុខទឹកហូរឆ្លងកាត់ បង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ និងរាយការណ៍មកអាជ្ញាធរភូមិ សង្កាត់ និងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងករណីមានអាសន្នណាមួយកើតឡើង៕
ដោយ ៖ អពៅ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


