ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញបង្កើតមន្ដ្រីទទួលបន្ទុកព័ត៌មានតែងតាំងលោក កើត ឆែ ជាប្រធាន
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតមន្ដ្រីទទួលបន្ទុកព័ត៌មានដែលលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន និងមានសមាជិក៣រូបទៀត។
ការបង្កើតមន្ដ្រីទទួលបន្ទុកព័ត៌មាននេះ ដើម្បីធានាឲ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈឲ្យបានកាន់តែទូលំទូលាយមានតម្លាភាព និងមានប្រសិទ្ធភាពព្រមទាំងការផ្តល់ព័ត៌មាននានាជូនអ្នកសារព័ត៌មានសម្រាប់ការផ្សព្វផ្សាយ រួមទាំងការងារទទួលបន្ទុកជាច្រើនផ្សេងទៀតផងដែរ។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញដែលព័ត៌មានយើងទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

សេចក្តីសម្រេចបានបញ្ជាក់ថា៖ មន្ដ្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញគឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញដែលត្រូវជួយក្រុមប្រក្សាក្នុងការធានាឲ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈឲ្យបានកាន់តែទូលំទូលាយមានតម្លាភាព និងមានប្រសិទ្ធភាពព្រមទាំងការផ្តល់ព័ត៌មាននានាជូនអ្នកសារព័ត៌មានសម្រាប់ការផ្សព្វផ្សាយ រួមទាំងការងារទទួលបន្ទុកជាច្រើនផ្សេងទៀតផងដែរ។
បើតាមសេចក្ដីសម្រេចលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញជាប្រធាន និងសមាជិក ៣ រូបទៀតគឺលោក ម៉េត មាសភក្ដី នាយកទីចាត់ការផែនការ និងវិនិយោគ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការររដ្ឋបាល និងលោក ឈាង ប៊ុនថា អនុប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ។

មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញមានភារកិច្ចដូចខាងក្រោម៖
ទទួល និងផ្តល់ព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ សាធារណជន អ្នកសារព័ត៌មាននិងអ្នកពាក់ព័ន្ធនានា។ រៀបចំសន្និសីទសារព័ត៌មាន នៅថ្នាក់រាជធានីភ្នំពេញផ្តល់សេចក្តីសង្ខេបព័ត៌មានដោយផ្ទាល់មាត់ ឬរាយការណ៍តាមទូរស័ព្ទ ឬជាលាយល័ក្ខអក្សរជូនប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានាក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ។
ធ្វើការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់យោបល់ជូនក្រុមប្រឹក្សាគណៈអភិបាលរាជធានី អំពីការរៀបចំយុទ្ធសាស្ត្រ ផ្សព្វផ្សាយព័ត៌មាន និងការស្វះស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មាននានាជូនសាធារណជន និងអ្នកស្នើសុំព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
រៀបចំឲ្យមានក្ដារព័ត៌មានជាសាធារណៈនៅសាលារាជធានីភ្នំពេញ និងនៅតាមទីកន្លែងនានាក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាតាមការចាំបាច់ ហើយដែលទីកន្លែងទាំងនោះមានភាពស្រួលសម្រាប់ប្រជាពលរដ្ឋទទួលបានព័ត៌មានជាសាធារណៈ។
រៀបចំឲ្យមានមធ្យោបាយផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀត តាមរយៈគេហទំព័រព្រឹត្តប័ត្រព័ត៌មានទស្សនាវដ្ដីរបស់រដ្ឋបាលរាជធានី និងតាមរយៈប្រព័ន្ធឧឃោសនស័ព្ទ វិទ្យុ ទូរទស្សន៍ជាដើម ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវព័ត៌មាន ដែលបានផ្សព្វផ្សាយនៅលើក្តារព័ត៌មាន និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតអនុវត្តតួនាទីផ្សេងទៀតតាមការស្នើសុំរបស់ក្រុមប្រឹក្សាគណៈអភិបាលរាជធានីភ្នំពេញរៀបចំប្រមូលព័ត៌មានពីប្រជាជនពីបណ្ដាមន្ទីរដើម្បីធ្វើការបូកសរុប និងរាយការណ៍ជូនក្រុមប្រឹក្សារាជធានីធ្វើការកែតម្រូវរាល់ព័ត៌មានដែលមិនត្រឹមត្រូវ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


