ព័ត៌មានជាតិ
អ្នករើសសំរាម៣៨០គ្រួសារនៅទីលានចាក់សំរាមខណ្ឌដង្កោ ទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
អំណោយមនុស្សធម៌របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ៣៨០គ្រួសារ ដែលប្រកបរបរជាអ្នករើសសំរាមនៅទីលានចាក់សំរាម ខណ្ឌដង្កោ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងអាចយកទៅធ្វើបុណ្យទានតាមគន្លងព្រះពុទ្ធសាសនា។

ក្នុងឱកាសចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នករើសសំរាម (អេតចាយ) ចំនួន៣៨០គ្រួសារ ក្នុងទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបររើសអេតចាយ នៅទីលានចាក់សំរាមដង្កោ ដែលបានប្រឹងប្រែងរើសអេតចាយ នៅទីលានចាក់សំរាម ដោយមិនបានប្រព្រឹត្តបទល្មើសដែលខុសនឹងច្បាប់ បើទោះបីបងប្អូនមានការលំបាកបន្តិចក៏ដោយ។

លោក ឃួង ស្រេង បន្តថា បងប្អូនអ្នករើសអេតចាយនៅទីលានចាក់សំរាម បានប្រកបការរកស៊ីដោយសុច្ចរិតទៀងត្រង់ មិនប្រព្រឹត្តនូវបទល្មើស លួច ឆក់ ប្លន់ដែលជាបទល្មើសខុសច្បាប់ដែលនេះពិតជាបានបង្ហាញឱ្យឃើញថា បងប្អូនជាប្រជាពលរដ្ឋល្អ រស់នៅក្នុងសង្គម ។ លោកឃួង ស្រេង ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបររើសអេតចាយ ក្នុងករណីរកអ្វីមិនបានសម្រាប់បរិភោគ បងប្អូនអាចទៅសាខាកាកបាទក្រហមខណ្ឌដង្កោ ដើម្បីទទួលបានស្បៀងអាហារសម្រាប់ដោះស្រាយក្នុងជីវភាព។

លោកបានបញ្ជាក់ថា ការផ្តល់អំណោយមនុស្សធម៌របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនក្រីក្ររើសសំរាមនាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុក ដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រនាឱកាសរដូវបុណ្យទាននេះ ដែលអាចឱ្យពួកគាត់មានថវិកានិងសម្ភារសម្រាប់ធ្វើបុណ្យទានឬជូនអ្នកមានគុណក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេងបាននាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចជានិច្ចជាកាលតែងតែគិតគូដល់បងប្អូនមានជីវភាពខ្វះខាត ហើយតែងតែណែនាំដល់យើងខ្ញុំទាំងអស់គ្នា និងកៀគរសប្បុរសជនទាំងអស់ ឱ្យយល់ ឱ្យឃើញ និងធ្វើការចែករំលែកជាអំណោយ ថវិកា សម្ភារៈ និងស្បៀងអាហារ ជូនដល់បងប្អូនអ្នកក្រីក្រដែលនេះជាទឹកចិត្តមិនអាចខ្វះបាន របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រមុខកាកបាទក្រហមកម្ពុជាយើង »។

គួរបញ្ជាក់ថា អំណោយដែលបានប្រគល់ជូននេះ រួមមាន៖ អង្ករ៣០គីឡូក្រាម មី០១កេសតូច ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខកំប៉ុង០១ដុំ ទឹកសុទ្ធមួយកេសនិងថវិកាចំនួន៤០,០០០រៀល ក្នុងមួយគ្រួសារ ដើម្បីរួមចំណែក និងកាត់បន្ថយការចំណាយ ក្នុងជីវភាពគ្រួសារបានមួយចំណែក៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


