Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី៖ យើងអនុញ្ញាតឱ្យដើរកម្សាន្តសម្រាប់តែប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុង

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យមានការអនុវត្តនូវវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ខណៈឱកាសឆ្លងឆ្នាំសកល ២០២០ ចូល ២០២១ កំពុងខិតជិតមកដល់។នេះបើយោងតាមទំព័រហ្វ៊េសប៊ុក ផ្លូវការរបស់ក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា យើងអនុញ្ញាតឱ្យដើរកម្សាន្តវិញបាន ប៉ុន្តែសម្រាប់តែប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងប៉ុណ្ណោះ គឺគ្មានការទទួលភ្ញៀវទេសចរមកពីក្រៅប្រទេសឡើយ ប៉ុន្តែដាច់ខាតត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ហើយកុំភ្លេចឱ្យសោះនូវការរក្សាគម្លាតសុវត្ថិភាព។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចធ្វើដំណើរកម្សាន្តនៅគ្រប់គោលដៅទូទាំងប្រទេស តែត្រូវអនុវត្តការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានល្អប្រសើរជាងការអនុវត្តកាលពីមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សង្គម ២៨ វិច្ឆិកា។

តាមទំព័រហ្វ៊េសប៊ុក ផ្លូវការរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង (ទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុង) នឹងមានចំនួនប្រមាណ ៩ លាននាក់ ថយចុះប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម