ព័ត៌មានជាតិ
ចង់ក្លាយជាអ្នកបម្រើការលើយន្តហោះ ត្រូវដឹងអ្វីខ្លះពីអាជីពនេះ?
បាហុនិកា ឬអ្នកធ្វើការលើយន្តហោះ ឬហៅជាភាសាអង់គ្លេសថា Fight Attended ត្រូវមានចំណេះដឹងផ្នែកភាសា អត្តចរិត រូបសម្បត្តិសមរម្យ ត្រូវចេះបត់បែន ទាន់សភាពការ រហ័សរហួន ម៉ត់ចត់ ព្យាយាម កម្ពស់ចាប់ពី ១.៦០ម៉ែត្រឡើងទៅ និងត្រូវមានជំនាញសង្រ្គោះបឋមជាដើម។ នេះជាការបញ្ជាក់របស់លោកស្រី ឌឿ សេរីឡែន អតីតអ្នកបម្រើការលើយន្តហោះជាង ១២ ឆ្នាំ និងបច្ចុប្បន្នជា Reservation and Ticketing Executive ក្រុមហ៊ុន Cambodia Angkor air។

លោកស្រី បានបន្តថា បាហុនិការ ត្រូវរៀនពីរបៀបបម្រើភ្ញៀវ និងផ្តោតសំខាន់ទៅលើសុវត្ថិភាពក្នុងការហោះហើរជាចម្បង។ «របៀបបម្រើ គឺត្រូវបម្រើកូនក្មេងមុន ហើយត្រូវបម្រើស្រ្តីមុនបុរស»។
លើសពីនេះទៀត បាហុនិកា ត្រូវបានបណ្តុះបណ្តាលអំពីសុវត្ថភាព និងចំណេះដឹងជួយសង្គ្រោះភ្ញៀវនៅពេលយន្ដហោះកំពុងហោះ ហើយមានបញ្ហា ដូចជា មានភ្លើងឆេះ ឆ្លងកាត់តំបន់ខ្យល់ព្យុះ បាត់បង់សម្ពាធបរិយាកាស (ខ្វះខ្យល់ Oxizen) ។ ពេលមានគ្រោះអាសន្ន អ្នកបើកយន្តហោះ(Leading or Chiefperser) ត្រូវសម្រេចចិត្តចុះចតយន្ដហោះលើទឹក ឬលើគោក ដោយ បាហុនិកា គឺជាអ្នកជួយសង្គ្រោះភ្ញៀវទាំងអស់តាមរបៀប និងតួនាទីរៀងៗខ្លួន។

លោកស្រី បានគូសបញ្ជាក់ទៀតថា ពេលឡើងលើយន្តហោះ បាហុនិកា មានតួនាទីរៀងៗខ្លួន តាមការបែងចែករបស់ប្រធានក្រុមហោះហើរ ឬហៅថា Leading or Chiefperser។
ចំណែកឧបករណ៍ នៅលើយន្តហោះ ដែលគេហៅថា(safety equipments )គឺត្រូវដាក់នៅកន្លែងផ្សេងៗទៅតាមប្រភេទនៃយន្ដហោះ មានដូចជា ATR ,Bo ing , Airbus ទៅតាមសេរីរបស់វា។ ឧបករណ៍សម្រាប់សង្គ្រោះនៅលើយន្ដហោះ(safety equipments) មានដូចជា បំពង់ពន្លត់អាគ្គីភ័យ បំពង់អ៊ុកស៊ីហ្សែន អាវពោង ប្រអប់ថ្នាំ និងខ្សែក្រវ៉ាត់ ជាដើម។ល។
អតីតអ្នកបម្រើកាលើយន្តហោះជាង ១២ឆ្នាំ លោកស្រី សេរីឡែន បានឱ្យដឹងថា បាហុនិកាតម្រូវឱ្យបញ្ចប់សញ្ញាបត្របាក់ឌុបជាបឋម និងត្រូវចេះភាសាអង់គ្លេសជាចម្បង បើចេះច្រើនភាសា កាន់តែមានអទិភាព។
មុនទទួលភារកិច្ច ប្រធានក្រុមហ៊ុន នឹងធ្វើការបណ្តុះបណ្តាលបាហុនិកា ដូចជា ផ្នែកសេវាកម្ម តុបតែងមុខ របៀបដើរ អង្គុយ សើច ញញឹម ការសម្លឹង ឬក្រឡែកមើលភ្ញៀវ និងការញ៉ាំ ជាដើម៕

-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


