ព័ត៌មានជាតិ
សម្ដេចតេជោ លើកឡើងពីការពង្រឹងក្រមសីលធម៌នៃការប្រកួតកីឡា បន្ទាប់ពីកើតមានសោកនាដកម្ម នៅឥណ្ឌូណេស៊ី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងអំពីការពង្រឹងនូវក្រមសីលធម៌ នៃការប្រកួតកីឡា បន្ទាប់ពីកើតមាននូវសោកនាដកម្មមួយចំនួន ដែលកាលពីពេលថ្មីៗនេះ កើតឡើងនៅប្រទេសឥណ្ឌូណេស៊ី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ (41st OCA GENERAL ASSEMBLY) នាព្រឹកថ្ងៃទី ៤ ខែតុលានេះថា សោកនាដកម្មមួយចំនួន បានកើតឡើងនៅពេលមានការប្រកួតកីឡា ជាពិសេសថ្មីៗន កើតឡើងនៅប្រទេសឥណ្ឌូណេស៊ី ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ ដូច្នេះ ត្រូវតែមានការពង្រឹងនូវក្រមសីលធម៌ នៃការប្រកួត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់ចំណុចទីពីរ គឺជាចំណុចអំពីវិធានការនៃការពង្រឹងក្រមសីល ធម៌នៃការប្រកួត ហេតុអ្វីទៅ ដោយសារតែបញ្ហាការប្រកួត យើងឃើញថា សោកនាដកម្មមួយចំនួន បានកើតឡើងជាពិសេសថ្មីៗនេះ នៅឥណ្ឌូណេស៊ីអំពីហិង្សា និងការរត់ជាន់គ្នាស្លាប់ នៅប្រទេសមួយចំនួននៅអឺរ៉ុប ក៏មានព្រឹត្តិការណ៍កើតឡើង នៅទ្វីបដទៃក៏មានព្រឹត្តិការណ៍កើតឡើង ដូច្នេះវាជាការចាំបាច់ណាស់ ដែលការពង្រឹងនូវក្របខ័ណ្ឌក្រមសីលធម៌ អំពីការប្រកួតដែលវាមិនមែនគ្រាន់តែដើម្បីការឈ្នះ ក៏ប៉ុន្តែរំលោភបំពានទៅលើលក្ខខ័ណ្ឌនៃការប្រកួត ឬប្រើអំពើហិង្សានោះទេ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបើតំបន់អាស៊ី មានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ។ ក៏ប៉ុន្តែមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ ក្នុងការគ្រប់គ្រងខាងកីឡានោះទេ។
សូមជម្រាបថា កាលពីយប់ថ្ងៃសៅរ៍ ទី ១ ខែតុលា ឆ្នាំ ២០២២កន្លងទៅនេះ មានសោកនាដកម្មមួយ បានកើតឡើងនៅកីឡដ្ឋាន Kanjuruhan នាទីក្រុង Malang ប្រទេសឥណ្ឌូណេស៊ី ដោយបានធ្វើឲ្យមនុស្សសរុប ១២៥នាក់បានស្លាប់ និង ៣២៣នាក់ផ្សេងទៀតរងរបួស ដោយសារការរត់ជាន់គ្នា បន្ទាប់ពីក្រុមមន្ត្រីបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងកីឡដ្ឋាន ដើម្បីទប់ស្កាត់មិនឲ្យអ្នកគាំទ្រសម្រុកចូលទីលាន។
សោកនាដកម្មនេះកើតឡើង បន្ទាប់ពីមានការប្រកួតបាល់ទាត់មួយ ក្នុងក្របខ័ណ្ឌកំពូលរបស់ឥណ្ឌូនេស៊ី រវាងក្រុម Arema FC និង Persebaya Surabaya ហើយផ្ដើមចេញឡើងពីក្រុមអ្នកគាំទ្រ Arema FC ចុះលុកលុយទីលានប្រកួត បន្ទាប់ពីក្រុមពួកគេចាញ់ក្រុម Persebaya Surabaya៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


