ព័ត៌មានជាតិ
ទំនប់ស្ទាក់ទឹក ៤ កន្លែង ក្លាយជាគោលដៅទេសចរណ៍ថ្មីនៅខេត្តបាត់ដំបង
មន្ត្រីអាជ្ញាធរខេត្តបានអះអាងថា ខេត្តបាត់ដំបងនឹងមានកំណើនភ្ញៀវទេសចរ តាមរយៈការអភិវឌ្ឍទំនប់ស្ទាក់ទឹកជាបន្តបន្ទាប់ ដែលបានក្លាយជាគោលដៅទេសចរណ៍ថ្មីនៅលើទឹកដីខេត្តបាត់ដំបង។
ក្រៅពីទំនប់អាងកំពីងពួយដ៏ពេញនិយម បើតាមលោក ហម អារុណ ប្រធានការិយាល័យ ឧស្សាហកម្ម ទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា បច្ចុប្បន្នទំនប់ទាំង៤ទីតាំងនៅខេត្តបាត់ដំបង តែងតែមានភ្ញៀវមកលេងកម្សាន្តជាបន្តបន្ទាប់ហើយខាងមន្ទីរគ្រោងដាក់បញ្ជូលជាតំបន់ទេសចរណ៍ជាផ្លូវការតែម្តង។





លោកឲ្យដឹងទៀតថា ទីតាំងទំនប់ទាំង ៤ នោះមាន៖
១-ទំនប់បាសាក់មានទីតាំងក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ដែលមានចម្ងាយ ៧៨គ.មពីទីរួមខេត្ត។ សក្តានុពលកន្លែងនេះគឺទេសភាពដងស្ទឹង កន្លែងងូតទឹកកម្សាន្ត ទស្សនាផ្ទាំងថ្មធំៗជាដើម។
២-ទំនប់កង្ហត មានទីតាំងភូមិកង្ហត ឃុំកន្ទឺ១ ស្រុកបាណន់ មានចំងាយ ៣៥ គ.មពីទីរួមខេត្ត មានកន្លែងជិះទូកលំហែរ និងមានសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងតូបជួលអង្គុយលម្ហែផងដែរ ។
៣-ទំនប់អាងភាស ស្ថិតនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ មានចំងាយ ២០ គ.មពីទីរួមខេត្ត មានអាងទឹកប្រវត្តិសាស្ត្រ ប៉ុល ពត កន្លែងលេងទឹក តំបន់នេសាទ កន្លែងចិញ្ចឹមសត្វក្រពើ ត្រី និង អាងស្តុកទឹក ដែលមានសេវាម្ហូបអាហារ និងភេសជ្ជៈ សេវាដឹកភ្ញៀវតាមទូក តួបជួលអង្គុយលម្ហែ។
៤-ទំនប់ពហុបំណង “ទំនប់សេកសក” ជាប្រភេទធម្មជាតិកែច្នៃមានទីតាំងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌលមានចំងាយ ៤៥ គ.មពីទីរួមខេត្ត។ ភ្ញៀវទេសចរអាចគយគន់ទេសភាពលើទំនប់ កន្លែងលេងទឹក តំបន់នេសាទ វាលស្រែ ដែលមានសេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈ សេវាដឹកភ្ញៀវតាមទូក តូបជួលអង្គុយលម្ហែរជាដើម៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


