Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជាកូនប្រសាព្រឹទ្ធាចារ្យវប្បធម៌ខ្មែរលោកតា ឆេង ផុន

បានផុស

នៅ

លោកព្រឹទ្ធាចារ្យ ឆេង ផុន ត្រូវជាឪពុកក្មេករបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបច្ចុប្បន្នគឺលោកស្រី ភឿង សកុណា។

​ព្រឹទ្ធាចារ្យ​ឆេង ផុន ជា​អតី​ត​រដ្ឋមន្រ្តីក្រសួង​​វប្បធម៌​ វិចិត្រសិល្បៈ​ និង​ ព័ត៌មានក្នុង​ទសវត្សន៍​ឆ្នាំ​៨០ ។ លោក​ព្រឹទ្ធាចារ្យ ជា​ស្ថាបនិក​ដ៏​សំខាន់​ម្នាក់​ដែល​ជួយ​ស្រោចស្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​ឲ្យ​រស់​ឡើង​វិញក្រោយ​ឆ្នាំ ១៩៧៩ និង​ទទួល​បាន​គោរមងារ​​ថ្នាក់​ជាតិ​ជាមរត​ក​​មនុស្ស​រស់កម្ពុជាជា​ទេពបញ្ញាកោសល្យវិជ្ជា​​​ ដែលប្រទាន​ដោយ​ព្រះមហាក្សត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើរដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ដែលជាកូនប្រសា​លោក​ព្រឹទ្ធាចារ្យ ឆេង ផុន មានប្រវត្តិបែបណា?

ក្រុមគ្រួសារ

លោកស្រីភឿង សកុណា កើតនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ១៩៥៩ ក្នុង​គ្រួសារ​អ្នក​រាជការ​​ដែលមានស្រុកកំណើត​នៅ​ខេត្ត​ពោធិសាត់​ និងមាន​ស្វាមីក្នុង​ត្រកូលជាន់ខ្ពស់​ផង​ដែរ។ លោកស្រី​ជាអ្នកសិក្សា វិស្វករ និងអ្នកនយោបាយខ្មែរនៅ​ក្នុងជួរ​​គណបក្សប្រជាជន​កម្ពុជា។

ប្រវត្តិសិក្សា

ក្រោយបែករបបប៉ុលពត​ឆ្នាំ ១៩៧៩ លោកស្រី ភឿង សកុណា បានសិក្សានៅវិទ្យាល័យភ្នំដូនពេញ។ ជាសិស្សពូកែមួយរូប លោកស្រីទទួលបាន​អាហារូបករណ៍សិក្សា​នៅសហភាពសូវៀតរយៈពេល ៦ ឆ្នាំ ផ្នែកវិស្វករគីមីឧស្សាហកម្ម និង​បរិញ្ញាជាន់ខ្ពស់ និង​បណ្ឌិតពីប្រទេស​បារាំង​ផ្នែកសុវត្ថិភាពចំណីអាហារ។

-ឆ្នាំ ២០០២ ៖ បណ្ឌិតផ្នែកចំណីអាហារ និងមីក្រូជីវវិទ្យាពីសាកលវិទ្យាល័យ Burgundy ប្រទេសបារាំង
-ឆ្នាំ ១៩៨៧៖ អនុបណ្ឌិតវិទ្យាសាស្ត្រវិស្វកម្មពីវិទ្យាស្ថាន Gubkhine នៅទីក្រុងមូស្គូ សហភាពសូវៀត
-ឆ្នាំ ១៩៨៦៖ សញ្ញាប័ត្រវិស្វកម្មគីមីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-ឆ្នាំ១៩៨១៖ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ

បទពិសោធន៍ការងារ

ពេលវិលត្រឡប់​ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស លោកស្រី​បានចូលទៅបម្រើការងារនៅក្រសួងឧស្សាហកម្ម ជាបុគ្គលិកទទួលខុសត្រូវផ្នែកបទដ្ឋានឧស្សាហកម្មធុនស្រាល។ ដោយមានចំណង់ចំណូលចិត្តស្រឡាញ់ការងារជាគ្រូបង្រៀន​តាំងពីនៅកុមារភាព លោកស្រីបានសុំផ្ទេរទៅធ្វើជាគ្រូបង្រៀននៅវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជាលើមុខជំនាញ រូបវិទ្យា គីមីវិទ្យា និងមីក្រូជីវវិទ្យា។

តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពផ្ទាល់ខ្លួន រួមផ្សំជាមួយស្មារតីទទួលខុសត្រូវក្នុងការងារ និងមានទំនាក់ទំនងល្អយ៉ាងទូលំទូលាយជាមួយនិស្សិត និងមជ្ឈដ្ឋានជុំវិញខ្លួន លោកស្រី បានឡើងតួនាទីពីគ្រូបង្រៀនរហូតក្លាយទៅជានាយិកាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

នៅឆ្នាំ២០០៨ លោកស្រីបានទទួលតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​តែងតាំង​ជារដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈនាឆ្នាំ២០១៣។

-ឆ្នាំ ២០១៣៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-ឆ្នាំ ២០០៨៖ ប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-ឆ្នាំ ២០០៨-២០១៣៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
-២០០៣-២០០៨៖ នាយិកាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-២០០០-២០០៣៖ នាយករង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-១៩៩៤-២០០០: ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មគីមី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-១៩៩១-១៩៩៤: សាស្ត្រាចារ្យ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ឆ្នាំ ១៩៨៧-១៩៩១៖ បុគ្គលិកក្រសួងឧស្សាហកម្ម

សមិទ្ធផលការងារ

ក្នុងតួនាទី​ដឹកនាំ​នៅក្រសួង​វប្បធម៌ លោកស្រី ភឿង សកុណា បានខិតខំប្រឹងប្រែងលើការការពារអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ។ ក្នុង​នោះ​បាន​ធ្វើការ​ជាមួយភាគី​ពាក់ព័ន្ធ ដើម្បី​ទាមទារវត្ថុបុរាណខ្មែរដែលកាន់កាន់និងជួញដូរដោយខុសច្បាប់​ត្រឡប់​មកប្រទេសកំណើតវិញ។ ក្រសួងបានសិក្សាស្រាវជ្រាវចងក្រងបោះពុម្ភឯកសារ អំពីសិល្បៈវប្បធម៌ខ្មែរសំខាន់ៗសម្រាប់ធ្វើជាក្បួនខ្នាតផ្សព្វផ្សាយដូចជា របាំព្រះរាជទ្រព្យ ល្ខោនខោល ចាប៉ីដងវែង និង​ឯកសារមរតកមនុស្ស​រស់។

សមិទ្ធផលសំខាន់ផ្សេងទៀតគឺការងារ​អភិរក្ស​និងជួសជុល​សំណង់បុរាណ​នានា​មានប្រាសាទ ព្រះវិហារ ស្ពាន និងសំណង់បុរាណផ្សេងៗទៀត ដើម្បីថែរក្សាទុកជាមរតកកូនចៅជំនាន់ក្រោយ។

អ្វីជាមោទនភាពទៀត ក្រសួងវប្បធម៌ដែលមានលោកស្រី ភឿង សកុណាជារដ្ឋមន្រ្តីបានដឹកនាំក្នុងការ​នាំសម្បត្តិវប្បធម៌​ជាតិ​ទៅ​ចុះនៅក្នុងបញ្ជីអង្គការយូណេស្កូ ដូចជាប្រាសាទសំបូរព្រៃគុក ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងល្ខោនខោល។​

ជាមួយគ្នានេះ បានបន្ត​ការ​អភិរក្ស​និង​អភិវឌ្ឍ​បេតិកភណ្ឌ​វប្បធម៌​ដោយ​ជំរុញការ​ចុះ​បញ្ជី ពង្រឹងការ​គ្រប់គ្រង​សិក្សាស្រាវជ្រាវ និងចងក្រង​បង្កើត​តម្លៃ​ពី​បេតិកភណ្ឌ​វប្បធម៌។

​កាលពី​ឆ្នាំ ២០២២ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏​បានប្រែសម្រួលនិង​រៀបរៀង​សៀវភៅ​ពី​កំណត់ត្រារបស់អគ្គទេសាភិបាលបារាំង លោក ហ្សង់ មូរ៉ា ស្តីពីដំណើរបរបាញ់ និងប្រពាតព្រៃរបស់ព្រះមហាក្សត្រខ្មែរ ដែល​មាន​ចំណងជើង​ថា “ពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារ ឆ្នាំ ១៨៨២” ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ដល់ពលរដ្ឋ​ខ្មែរ​បាន​ស្វែង​យល់បន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម