ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទនៅដីស្រែ
លោក ប៉ាង ហៀង អធិការនគរបាល នៃអធិការដ្ធានស្រុកគាស់ក្រឡ បានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ គឺឃុំព្រះផុស និងឃុំគាស់ក្រឡ ថាពួកគាត់បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌជាច្រើនគ្រាប់នៅថ្ងៃទី៣១ ខែធ្នូនេះ នៅនឹងដីស្រែរបស់ពួកគាត់។ភ្លាមៗនោះ លោកបានឲ្យកម្លាំងជំនាញ រួមសហការជាមួយមន្ត្រីស៊ីម៉ាក់ប្រចាំមូលដ្ឋានទៅពិនិត្យនិងប្រមូលទុកតាមបច្ចេកទេសត្រឹមត្រូវ ដើម្បីប្រគល់ឲ្យអង្គភាពជំនាញកំទេចចោល។

លោកថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋប្រទះឃើញក្នុងដីស្រែចំការរបស់ពួកគាត់ទាំងពីរឃុំខាងលើមានចំនួនសរុប៤៤គ្រាប់។ ក្នុងនោះឃុំព្រះផុស៤២គ្រាប់ មានប្រភេទគ្រាប់80mmចំនួន១៤គ្រាប់,គ្រាប់ប្រភេទ60mm២៨គ្រាប់ និងឃុំគាស់ក្រឡ ០២គ្រាប់ មានគ្រាប់បែកដៃ០១គ្រាប់និងគ្រាប់ឡុងឆ័រ០១គ្រាប់ ដែលគ្រាប់ទាំងនេះនៅមានគុណភាពនៅឡើយ។

ក្រោយពីសមត្ថកិច្ចពិនិត្យនិងប្រមូលទុក ចំពោះមុខសមត្ថកិច្ចបានប្រគល់ឲ្យអង្គភាពស៊ីម៉ាក់ដើម្បីកំទេចចោលទៅតាមជំនាញនៃអង្គភាព៕
អត្ថបទ ៖ សៅ សារិទ្ធ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


