ព័ត៌មានជាតិ
៩ខែឆ្នាំនេះ ក្រសួងមហាផ្ទៃផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋជិត៣៣ម៉ឺនសន្លឹក
នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋជិត៣៣ម៉ឺនសន្លឹក។ ប៉ុន្តែបើគិតរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងបានផ្តល់ជាង២,២លានសន្លឹក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងមហាផ្ទៃនៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៤តុលា នៅទីស្ដីការគណៈរដ្ឋមន្រ្ដី លោក ខៀវ សុភ៌គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា រយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥បានចំនួនជាង២,២លានសន្លឹក។ ដោយឡែកគិតត្រឹម៩ខែឆ្នាំ
២០២២នេះ មានអត្តសញ្ញាណប័ណ្ណជាង៣២ម៉ឺន៨ពាន់ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ។

លោក ខៀវ សុភ៌គ បានបន្តថា ជាមួយគ្នានេះដែរសំណុំឯកសារស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងបរទេសសរុបមានចំនួន៦៧៦៧ច្បាប់ ក្នុងនោះនៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះមានចំនួន១២៣២ឯកសារ។ ទន្ទឹមនឹងនេះបានផ្តល់សៀវភៅស្នាក់នៅចំនួនជាង៣,៤លានក្បាល និងសៀវភៅគ្រួសារមានចំនួនជាង២,២លានក្បាលផងដែរ។
លោក ខៀវ សុភ៌គ បានបន្តទៀតថា ចំណែកចំនួនប្រជាពលរដ្ឋដែលបានចុះបញ្ជីគ្រប់ប្រភេទរយៈពេល៥ឆ្នាំមានជិត៣លាននាក់។ តែក្នុង៩ខែឆ្នាំ២០២២នេះមានប្រជាពលរដ្ឋមកចុះបញ្ជីគ្រប់ប្រភេទចំនួន៦៤ម៉ឺន៣ពាន់៥៤២នាក់ថយចុះជាងឆ្នាំ២០២១មានចំនួន៦៧ម៉ឺន១ពាន់៧២៨នាក់។ លើសពីនេះទៀតរយៈពេល៥ឆ្នាំនេះដែរមានជនបរទេសចំនួន១៧៧៩នាក់បានទទួលព្រះរាជក្រិត្យស្តីពីការផ្តល់សញ្ជាតិតាមរយៈសញ្ជាតូបនីយកម្មក្នុងនោះរយៈពេល៩ខែ ឆ្នាំ២០២២ មានជនបរទេសចំនួន១៧៨នាក់និងមានពលរដ្ឋចំនួន៥០នាក់បានទទួលព្រះរាជក្រឹត្យសុំបោះបង់សញ្ជាតិខ្មែរទៅទទួលសញ្ជាតិបរទេស។

លោក ខៀវ សុភ៌គ បានបន្ថែមថា ក្នុងការគ្រប់គ្រងជនបរទេសនេះដែរក្រសួងមហាផ្ទៃបានកំណត់យុទ្ធសាសន៍សំខាន់ៗចំនួន៣ក្នុងនោះរួមមានទី១ទប់ស្កាត់ម៉ឺងម៉ាត់មិនឲ្យកំណើនបន្ថែមនូវជនបរទេសស្នាក់នៅបែបអន្តោប្រវេសន៍ដោយផ្តើមចេញពីការចុះធ្វើជំនឿនស្ថិតិជនបរទេសអន្តោប្រវេសន៍ឡើងវិញ,ទី២.យកចិត្តទុកដាក់ជំរុញការដោះស្រាយបញ្ហាជនបរទេសដែលមានវត្តមាននៅក្នុងប្រទេសឲ្យស្ថិតនៅក្រោយដំបូលច្បាប់និងទី៣.គ្រប់គ្រងឱ្យបានហ្មត់ចត់ចំពោះការស្នាក់របស់ជនបរទេសមិនមែនអន្តោប្រវេសន៍គ្រប់ប្រភេទ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


