ព័ត៌មានជាតិ
រដ្ឋ ទទួលបានចំណូលជាង ៧៥ លានដុល្លារ ពីការផ្តល់សេវាតាមច្រកចេញចូលតែមួយ
រដ្ឋ ទទួលបានប្រាក់ចំណូលប្រមាណជាង ៧៥ លានដុល្លារអាមេរិក ពីការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត នៅទូទាំងប្រទេស។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» កាលពីថ្ងៃទី ១៤ តុលា លោកសន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីពេលដាក់ឲ្យដំណើរការ រហូតដល់ខែកក្កដា ឆ្នាំ ២០២២ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ផ្តល់សេវាបានចំនួន ២.១០០.៨៤៤ សេវា លើ ១៤ វិស័យ និងទទួលចំណូលសរុប ៣០៣.០៣៤.៨២៤.១០៩ រៀល។

លោកបន្តថា ដោយឡែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ៖ បច្ចុប្បន្នមានចំនួន ២០៤ ការិយាល័យ ក្នុងនោះ គិតពីឆ្នាំ ២០១៨ ដល់ ខែកក្កដា ឆ្នាំ ២០២២ ការិយាល័យទាំងនេះ ផ្តល់សេវាបាន ៧.៦៧០.៤៨៣ សេវា លើ ១៧ វិស័យ ទទួលចំណូលសរុប ៧៨.៩២២.៦៨៥.០៥៨ រៀល។
ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃ ក៏បានពិនិត្យ និងផ្តល់អនុលោមភាពលើគម្រោងអភិវឌ្ឍន៍រាជធានី-ខេត្ត សរុបចំនួន ១.៨៨៦ គម្រោង ដែលភាគច្រើនជាគម្រោងជួសជុល-សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា ផ្លូវថ្នល់ សួនច្បារសាធារណៈ អគាររដ្ឋបាល បណ្ដាញអគ្គិសនី គំនូសចរាចរណ៍ និងសំណង់សិល្បការនានា។

លោកបន្ថែមទៀតថា ក្រោមការសម្របសម្រួលពីក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប រដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេស បានអនុវត្តគម្រោងមូលនិធិក្រុង ស្រុក ចំនួន ២.៣៦១ គម្រោង និងគម្រោងមូលនិធិ ឃុំ សង្កាត់ ៩.៤៤៣ គម្រោង។
លើសពីនេះ ក្រោមក្របខ័ណ្ឌមូលនិធិទ្រទ្រង់ថវិកាឆ្នាំ ២០១៦-២០១៩ ពី ADB ក្រសួងមហាផ្ទៃ បានសម្របសម្រួល និងគាំទ្រការកសាងអគាររដ្ឋបាល និងអគារសាលប្រជុំសាលាស្រុកចំនួន ៧ និងអគាររដ្ឋបាលឃុំ សង្កាត់ ១២៥ ដោយចំណាយថវិកាសរុបអស់ ១០ លានដុល្លារ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


