ព័ត៌មានជាតិ
ប្រជាពលរដ្ឋរងការខូចខាតដំណាំស្រូវទាំងស្រុង ៦០៦គ្រួសារ ទទួលពូជស្រូវរបស់ សម្តេចតេជោ
អភិបាលខេត្តកំពង់ធំ នាំយកពូជស្រូវសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋចំនួន ៦០៦គ្រួសារ ដែលទទួលរងការខូចខាតដំណាំស្រូវទាំងស្រុង លើផ្ទៃដីចំនួន ២៦៣ហិចតា មកពី ៧ឃុំ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកពូជស្រូវស្រាលមិនប្រកាន់រដូវ OM ៥៤៥១ របស់សម្តេចតេជោ ជូនពលរដ្ឋនៅស្រុកស្ទោង។ លោកអភិបាល លើកឡើងថា ការចែកពូជស្រូវស្រាលនៅពេលនេះ ប្រមុខរាជរដ្ឋាភិបាលបានត្រៀមបម្រុងទុកសម្រាប់ស្តារឡើងវិញ ផ្ដល់ជូនប្រជាពលរដ្ឋនៅទីតាំងណាដែលមានការខូចខាតដំណាំស្រូវទាំងស្រង់ នៅពេលទឹកស្រក់ទៅវិញ មានប្រភពទឹកអាចបង្កបង្កើនផលឡើងវិញ។ ចំពោះទីតាំងណាដែលមានការខូចខាតដំណាំស្រូវ ប៉ុន្តែមិនមានប្រភពទឹកបង្កបង្កើនផលឡើងវិញ នឹងធ្វើការចែកជូននូវពូជបន្លែជាច្រើនមុខផងដែរ។

លោកអភិបាល ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ បន្តយកចិត្តទុកដាក់អំពីការគ្រប់គ្រងស្ថានភាពទឹកជំនន់ ក៏ដូចជាការគ្រប់គ្រងស្ថានភាពការប៉ះពាល់ដល់ប្រជាពលរដ្ឋ បន្តចុះពិនិត្យទីតាំងណាដែលមានផលប៉ះពាល់ប្រជាពលរដ្ឋ ក៏ដូចជាការខូចខាតដំណាំស្រូវទាំងស្រង់ ដើម្បីកំណត់មុខសញ្ញាបន្តចែកជូនពូជស្រូវ ក៏ដូចជាពូជបន្លែ បន្ថែមទៀត។ សកម្មភាពទាំងនេះ បានបង្ហាញអំពីកាយវិការមនុស្សធម៌របស់ថ្នាក់ដឹកនាំ ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាល:ទេសៈ។

លោក ងួន រតនៈ បន្តទៀតថា គ្រោះទឹកជំនន់នេះ បានបង្កឱ្យមានការលិចផ្ទះសំបែង សាលារៀន មណ្ឌលសុខភាព លិចផ្លូវពិបាកធ្វើដំណើរ និងការប្រកបមុខរបររកចំណូលប្រចាំថ្ងៃជាដើម។ លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត រួមជាមួយអាជ្ញាធរស្រុក មន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សាអំពីទំហំផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមជួសជុលស្តារឡើងវិញបន្ទាប់ពីទឹកស្រក៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ