ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកក្រឡាញ់និងស្រុកស្រីស្នំចំនួន៣,៤៥៤គ្រួសារ ទទួលអំណោយពីរាជរដ្ឋាភិបាល
សៀមរាប ៖ នៅព្រឹកថ្ងៃ១៧ ខែតុលា ឆ្នាំ២០២២នេះ លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជាការពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋមកពីទូទាំង ១០ឃុំ ក្នុងស្រុកក្រឡាញ់ ស្មើនិងចំនួន ១,០០០ គ្រួសារ ក្នុងស្រុកក្រឡាញ់ដែលរងគ្រោះទឹកជំនន់កន្លងមក និងបងប្អូនប្រជាពលរដ្ឋមកពីឃុំទាំង៦ ក្នុងស្រុកស្រីស្នំ ដែលមានប្រជាពលរដ្ឋចំនួន ១,៤៥៤គ្រួសារ ពួកគាត់បានទទួលយកពូជស្រូវសម្រាប់ធ្វើស្ដារឡើងវិញ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រាំសសរ ចំនួន១,០០០ នាក់ទៀត បានទទួលស្បៀងអាហារផងដែរ។

ជាមួយនឹងផលប៉ះពាល់នេះដែរ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានសម្តែងការសោកស្តាយ និងចាត់ទុកថានេះជាគ្រោះមហន្តរាយដោយធម្មជាតិ ដែលធ្វើអោយមានការខាតបង់ទ្រព្យសម្បត្តិខូចខាតនូវផលដំណាំ ផ្ទះសម្បែង ព្រមទាំងមានផលប៉ះពាល់ដល់សុខភាព អនាម័យបរិស្ថាននៅក្នុងសហគមន៍ផងដែរ។

លោកបានមានប្រសាសន៍បន្ថែមទៀតថា ចំពោះគ្រោះមហន្តរាយដោយធម្មជាតិនេះ គឺយើងមិនបានដឹងមុននោះឡើយ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរបន្តទៀត ដើម្បីដោះជីវភាពក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទៅលើអនាម័យ លើចំណីអាហារ និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗផងដែរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីជួយដោះស្រាយរាល់ទុក្ខធុរៈ និងបញ្ហានានាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ដែលកន្លងមកពួកគាត់បានជឿជាក់លើរាជរដ្ឋាភិបាល។

លោកទេសរដ្ឋមន្ត្រី ក៏បាននាំយកនូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែយកចិត្តទុកដាក់ និងនឹករលឹកជានិច្ចចំពោះបងប្អូនគ្រប់រូប គ្រប់ពេលវេលា បើទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានរំលេចផងដែរ អំពីគុណតម្លៃនៃសុខសន្តិភាព ដែលកំពុងគ្របដណ្តប់លើដែនដីកម្ពុជានាពេលបច្ចុប្បន្ន អ្វីៗដែលបងប្អូនទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជា មានសន្តិភាព ហេតុនេះត្រូវរួមគ្នាថែរក្សាចំពោះសុខសន្តិភាព និងត្រូវដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃសុខសន្តិភាព។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់សរុបចំនួន ១,០០០គ្រួសារ ដែលមកពីឃុំទាំង១០ នៃស្រុកក្រឡាញ់ ដែលត្រូវទទួលស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលដូចខាងក្រោម៖ ១-ឃុំសំបួរចំនួន ២០០គ្រួសារ ២-ឃុំតាអានចំនួន ៤០គ្រួសារ ៣-ឃុំកំពង់ថ្កូវចំនួន ៤០គ្រួសារ ៤-ឃុំក្រឡាញ់ចំនួន ១០០គ្រួសារ ៥-ឃុំស្រណាលចំនួន ១៥០គ្រួសារ ៦-ឃុំរោងគោចំនួន ៨០គ្រួសារ ៧-ឃុំស្នួលចំនួន ៨០គ្រួសារ ៨-ឃុំក្រូចគរចំនួន ៥០គ្រួសារ ៩-ឃុំសែនសុខចំនួន ១១០គ្រួសារ ១០-ឃុំចន្លាស់ដៃចំនួន ១៥០គ្រួសារ ក៏ត្រូវបានទទួលអំណោយនាពេលនេះផងដែរ។

ដោយអំណោយទទួលបានក្នុង ១គ្រួសារ អង្ករ ២៤គ.ក មីថៃ ១កែស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ និងទឹកសុទ្ធវីតាល់ ១កែស។ នៅក្នុងកម្មវិធីនេះដែរ ក៏មានការចែកស្រូវពូជចំនួន ៥០គ្រួសារ មកពីឃុំកំពង់ថ្កូវ សម្រាប់ពួកគាត់យកទៅដាំស្រូវស្តារឡើងវិញក្នុងអំឡុងពេលទឹកកំពុងស្រកជាបណ្តើរៗ និងចប់ពីកម្មវិធីនេះយើងនិងមានចែកស្រូវពូជដល់ប្រជាពលរដ្ឋក្នុងឃុំតាអានចំនួន ១០១គ្រួសារ និងឃុំក្រឡាញ់ចំនួន ២៣២គ្រួសារ ហើយយើងនិងបន្តចែកចំនួន ០៤ឃុំបន្តទៀតនៅស្រូវពូជបានដឹកមកដល់។ និងបងប្អូនប្រជាពលរដ្ឋរងគ្រោះនៅស្រុកស្រីស្នំចំនួនសរុប ៥,៥៣៦ គ្រួសារ ក្នុងនោះទទួលបានស្បៀងសរុបចំនួន ២,៦៦០គ្រួសារ។ ស្បៀងដែលទទួលបានចំនួន ២,៦៦០គ្រួសារនេះ គឺសម្រាប់ចែកជូនគ្រួសារក្រីក្រ ដាច់ស្បៀង ក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ។ នៅសល់ ២,៨៧៦គ្រួសារ ពួកគាត់បានទទួលយកពូជស្រូវសម្រាប់ធ្វើស្ដារឡើងវិញ ចំនួន ១,៤៥៤ គ្រួសារ ។

ជាក់ស្ដែង ការចែកស្បៀង ជូនប្រជាពលរដ្ឋក្នុងឃុំត្រាំសសរ ចំនួន១,០០០គ្រួសារ ក្នុងនោះ៖ ១.ភូមិពង្រ ចំនួន ១៦០ គ្រួសារ ២.ភូមិបេង ចំនួន ១៥០ គ្រួសារ ៣.ភូមិស្មាច់ ចំនួន ១៥០ គ្រួសារ ៤.ភូមិធ្លក ចំនួន ១៤០ គ្រួសារ ៥.ភូមិនាងស្រោង ចំនួន ១០០ គ្រួសារ ៦.ភូមិរំដេង ចំនួន ១៥០ គ្រួសារ ៧.ភូមិព្រេច ចំនួន ១៥០ គ្រួសារផងដែរ៕
ដោយ ៖ គឿនវេត


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា