ព័ត៌មានជាតិ
ស្ថាប័នចំនួនពីរសហការគ្នាប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ តាមប្រព័ន្ធបាគង
ធនាគារជាតិ នៃកម្ពុជា និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេស (គ.វ.ក.១៩) សហការគ្នាប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង ដើម្បីពង្រីកវិសាលភាព នៃការទទួលបាននូវព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គលម្នាក់ ឲ្យបានកាន់តែទូលំទូលាយ និងកាន់តែខិតជិតដៃប្រជាពលរដ្ឋ។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា កាលពីព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នៅសណ្ឋាគារហៃយ៉ាត់ភ្នំពេញ រវាងលោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិ នៃកម្ពុជា ជាមួយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
លោកស្រីបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា អនុស្សរណៈ នៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងពង្រីកវិសាលភាព នៃការទទួលបាននូវព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គល តាមរយៈការប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិ នៃកម្ពុជា ជាមួយតំណភ្ជាប់ប្រព័ន្ធកត់ត្រាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងសុខាភិបាល។ គំនិតផ្ដួចផ្ដើមនេះ ពិតណាស់ គឺនឹងរួមចំណែកជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ថ្មីៗ។

លោកស្រីបណ្ឌិត ជា សិរី បានបន្តថា ការសហការនេះ ក៏នឹងជួយជំរុញប្រជាពលរដ្ឋដោនឡូតប្រព័ន្ធបាគងបានកាន់តែច្រើនបន្ថែមទៀត ព្រោះថានៅពេលដែលមានប្រព័ន្ធបាគង ពួកគាត់អាចចុចមើលបាននូវព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត ខណៈបច្ចប្បន្នពួកគាត់ត្រូវចំណាយពេលយូរ ដោយត្រូវចូលទៅក្នុងវេបសាយរបស់គ.វ.ក.១៩ រួចហើយត្រូវវាយលេខអត្តសញ្ញាណប័ណ្ណ និងថ្ងៃខែឆ្នាំកំណើត ទើបអាចបើកបាន តែបើគាត់មានប្រព័ន្ធបាគងគ្រាន់តែចុចលើតំណភ្ជាប់អាចមើលបានភ្លាមៗ ព្រោះយើងបានដាក់បញ្ចូលទិន្នន័យរួចហើយ។
លោកស្រីបណ្ឌិត ជា សិរី សង្ឃឹមយ៉ាងមុតមាំថា ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ នឹងក្លាយជាសមិទ្ធផលដ៏មានសារៈសំខាន់ថ្មីមួយ រវាងធនាគារជាតិ នៃកម្ពុជា និងក្រសួងសុខាភិបាល ដែលសបញ្ជាក់ឲ្យឃើញថា សាមគ្គីភាព គឺជាកម្លាំង ហើយស្ថាប័នទាំងពីរ នឹងបន្តពង្រឹងកិច្ចសហការល្អជាប្រពៃណីជាមួយគ្នា ដើម្បីធ្វើឲ្យការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល កាន់តែប្រសើរឡើង ក៏ដូចជាជំរុញការប្រើប្រាស់ប្រព័ន្ធកត់ត្រាការចាក់វ៉ាក់សាំងកូវីដ-១៩ កាន់តែមានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាព។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) បានបញ្ជាក់បន្ថែមថា ការបង្កើតកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ ដើម្បីពង្រីកវិសាលភាព នៃការទទួលបាននូវព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យកាន់តែទូលំទូលាយ និងងាយស្រួល សម្រាប់អតិថិជនដែលបានប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិកម្ពុជា។ ជាមួយគ្នានេះ ក៏ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបាគង តាមរយៈការចូលមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គល ពីតំណភ្ជាប់ទៅប្រព័ន្ធកត់ត្រាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីរួមចំណែកជួយជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ថ្មីៗ នៃផ្នែកប្រព័ន្ធទូទាត់បាគង។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា បន្ថែមលើការប្រើប្រាស់ប្រព័ន្ធកត់ត្រា ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋនៅពេលដែលពួកគាត់ចូលប្រើប្រាស់ប្រព័ន្ធបាគង ក៏អាចចូលស្វែងរកព័ត៌មានចាក់វ៉ាក់សាំងកូដ-១៩ របស់ខ្លួនបានដែរ។ ពិសេសដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាល និងលើកកម្ពស់ស្នាដៃកូនខ្មែរយើង ព្រោះថាប្រព័ន្ធបាគង និងប្រព័ន្ធព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ សុទ្ធតែបង្កើតឡើងដោយកូនខ្មែរទាំងអស់មិនមានបរទេសណាមកបង្កើតឡើយ ដែលនេះសបញ្ជាក់ឲ្យឃើញថា ខ្មែរអាចធ្វើបាន៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ