ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង ៖ យុវជនខេត្តកោះកុង ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម
លោកស្រី មិថុនា ភូថង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង (សសយក) លើកឡើងថា ក្រុមយុវជនក្នុងខេត្ត បានចូលរួមចំណែកយ៉ាងសកម្ម លើកិច្ចការងារជួយដល់សង្គមប្រកបដោយស្មារតីស្ម័គ្រចិត្ត។

លោកស្រី មិថុនា ភូថង បានវាយតម្លៃថា ប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ទូទាំងខេត្តកោះកុង បានចូលរួមយ៉ាងសកម្មបំផុត នៅពេលមូលដ្ឋានមានតម្រូវការឲ្យពួកគេជួយ មិនថាតែពេលមានជំងឺកូវីដ-១៩ ពេលមានគ្រោះមហន្តរាយ និងការសំអាតអនាម័បរិស្ថាន អប់រំ និងវិស័យទេសចរណ៍នោះឡើយ។

ក្នុងពិធីប្រកាសកែសម្រួល សមាសភាពគណៈកម្មាធិការសសយកស្រុកមណ្ឌលសីមាជិត ១ពាន់នាក់ កាលពីថ្ងៃទី ២៦ ខែតុលា លោកស្រី មិថុនា ភូថង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានកោតសរសើពីទឹកចិត្តពុះពារ របស់យុវជនដោយមិនគិតប្រាក់កម្រៃ និងពេលវេលាផ្ទាល់ខ្លួននោះ ដែលនេះសបញ្ជាក់ថា យុវជនយល់ដឹងពីសេចក្តីត្រូវការរបស់សង្គមជាតិបច្ចុប្បន្ន។

ទន្ទឹមនោះ លោកស្រី ក៏បានស្នើដល់ក្រុមយុវជននៅស្រុកមណ្ឌលសីមា បន្តរួមគ្នាចូលរួមការពារសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ចៀសវាងជឿតាមការញុះញង់របស់បក្សប្រឆាំង ឬទណ្ឌិត សម រង្សី ជាជនក្បត់ជាតិ ៣ជំនាន់ ដែលតែងចង់បំផ្លាញសន្តិភាព ព្រមទាំងបានបន្តប្រមាថព្រះចេស្ដា អង្គព្រះមហាក្សត្រ។

លោកស្រី មិថុនា ភូថង ជំរុញដល់យុវជនបន្តវេនចាំបាច់ត្រូវបង្កើនចំណេះដឹង និងអភិវឌ្ឍន៍ខ្លួនឯង ដើម្បីក្លាយជាធនធានដ៏មានសារៈសំខាន់ទៅថ្ងៃអនាគត ការចូលរួមសកម្មភាពគាំទ្រជួយការងារសង្គម គោរពអនុវត្តច្បាប់ និងលើកកម្ពស់សុខុមដុមនីយកម្ម។

ដោយឡែកលោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកមណ្ឌលសីមា បានឲ្យដឹងដែរថា យុវជនសសយកស្រុកមណ្ឌលសីមា ពិតជាបានចំណាយពេលវេលា ក៏ដូចជាចូលរួមសំអាតអនាម័យបរិស្ថាន ផ្តល់អំណោយសប្បុរសធម៌ ជួយក្នុងវិស័យសុខាភិបាល កីឡាអប់រំ និងជាអ្នកសង្កេតការណ៍ តាមការិយាល័យបោះឆ្នោតកន្លងទៅ ខណៈសហគមន៍ត្រូវការពួកគាត់។

ចំពោះការការពារសន្តិភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ ត្រូវបានលោក ក្រូច បូរីសីហា ប្តេជ្ញាចិត្តបំផុសគំនិតអប់រំផ្សព្វផ្សាយ ទៅកាន់សមាជិក-សមាជិកា យុវជនស្រុកមណ្ឌលសីមា បន្តបង្កើនចំណេះដឹង គោរពច្បាប់ ធ្វើជាពលរដ្ឋល្អ ស្រឡាញ់ថែរក្សាការពារវប្បធម៌ ប្រពៃណី ចូលរួមលេងកីឡា និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


