ព័ត៌មានជាតិ
បិទវគ្គបណ្តុះបណ្តាលពង្រឹងជំនាញដែលមានស្រាប់ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចខេត្តសៀមរាប
សៀមរាប ៖ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ពិធីបិទវគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំឡើងដោយមានវត្តមានដល់ខ្ពង់ខ្ពស់របស់ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍,អភិបាលរងខេត្តសៀមរាប,លោកជំទាវ ឆាយស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងអស់លោក-លោកស្រី ភ្ញៀវកិត្តិយសសរុបចំនួនប្រមាណជាង៨០០នាក់ មកពីស្ថាប័នជាច្រើនមានដូចជា អជ្ញាធរជាតិអប្សរា, សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ, វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ, សហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប, សាលាអង្គការ Spoon Cambodia, លឹបទេសចរណ៍សៀមរាប,សមាគម BNI Siem Reap,សហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប,សមាគមមគ្គុទេសក៏ទេសចរណ៍ភាសាជប៉ុន,សមាគមមគ្គុទេសក៏ទេសចរណ៍ភាសារូស៊ី,សមាគមមគ្គុទេសក៏ទេសចរណ៍អង្គរ,សមាគមមគ្គុទេសក៏ទេសចរណ៍ខ្មែរអង្គរ, សមាគមមគ្គុទេសក៏ទេសចរណ៍ចិន,សមាគមមគ្គុទេសក៏ទេសចរណ៍កូរ៉េ,សមាគមមគ្គុទេសក៏ទេសចរណ៍អាល្លឺម៉ង់,តំណាងក្រុមហ៊ុនដែលម្ចាស់ឧបត្ថម្មនៅក្នុងកម្មវិធីដូចជា ធនាគារ ABA Bank, ក្រុមហ៊ុន Kofi, ក្រុមហ៊ុន PHS, ក្រុមហ៊ុន Vital, ក្រុមហ៊ុន មីជាតិ ក្រុមហ៊ុន Angkor Eye ទាំងអស់ចំនួនប្រហែល៨នាក់។

កម្មវិធីបណ្តុះបណ្តាលធ្វើឡើងដោយសង្កត់ធ្ងន់ទៅលើការពង្រឹងជំនាញដែលមានស្រាប់ និង រំលឹកឡើងវិញ សម្រាប់បុគ្គលិកដែលកំពុងបម្រើការងារ ឬ ត្រូវបានបាត់បង់ការងារ ក្នុងវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច ក្នុងសកម្មភាពស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ (MOT) ជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) និងគាំទ្រផ្នែកបច្ចេកទេសដោយទីភ្នាក់ងារប្រឹក្សាយោលបល់ជំនាញវិជ្ឋាជីវៈទេសចរណ៍អេធីភី (ATP Consultant) និងស៊ីអេចធី (CHT) ដែលបានទទួលជំនួយថវិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ។ កម្មវិធីសិក្សានិងមេរៀនបណ្តុះបណ្តាលត្រូវបានរៀបចំឡើងដោយផ្អែកលើសមត្ថភាពនៃជំនាញនីមួយៗ សម្រាប់បុគ្គលិកបម្រើការផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ចំនួន៦៤២នាក់ ផ្នែកទីភ្នាក់ងារនិងការីទេសចរណ៍ ចំនួន១៧៣នាក់ និងផ្នែក មគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន១៩២នាក់។

ដើម្បីធានាការបណ្តុះបណ្តាលជំនាញ គម្រោងបានធ្វើការ បណ្តុះបណ្តាលគ្រូបង្គោលចំនួន៤៩រូបដោយភ្នាក់ងារប្រឹក្សាយោលបល់ជំនាញទេសចរណ៍អេធីភី (ATP Consultant)ចូលរួមអនុវត្តការបណ្តុះបណ្តាលទៅកាន់សិក្ខាកាមជាង១១១១នាក់ក្នុងរយៈពេលចាប់ពីថ្ងៃខែសីហា ដល់ខែតុលាឆ្នាំ២០២២នេះ។

ក្នុងដំណើរជ្រើសរើសសិក្ខាកាម សមាគមទេសចរណ៍កម្ពុជា និងក្រុមការងារអនុវត្តគម្រោងបានរៀបចំសិក្ខាកាមផ្សព្វផ្សាយដំបូងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ រហូតមកដល់ពេលនេះដំណើរការជ្រើសរើសសិក្ខាកាមចំនួន១០៧៥នាក់ ត្រូវបញ្ចប់ជាស្ថាពរទៅតាមចំនួនសិក្ខាកាមដែលបានគ្រោងទុក។

ហេតុដូចនេះ ការចាប់ផ្តើមដំណើរការអនុវត្តការបណ្តុះបណ្តាល នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ក្នុងនោះការបណ្តុះបណ្តាលទៅកាន់បុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍រួមមាន១០ផ្នែក ផ្នែកទីភ្នាក់ងារ ១០ផ្នែក៖ ផ្នែកទីភ្នាក់ងារទេសចរណ៍ និង ការីទេសចរណ៍ ផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ ផ្នែកការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារនិងភេសជ្ជៈ ផ្នែកផ្ទះបាយ ផ្នែកធនធានមនុស្ស ផ្នែកលក់ និងទីផ្សារឌីជីថល ផ្នែកស្ប៉ានិង ម៉ាស្សា ផ្នែកវិស្វកម្ម។

សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ លើការជំរុញអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្នុងថ្ងៃនេះគឺជាជំហានថ្មីមួយទៀតនៃការសហការរួមគ្នាពីសមាគមទេសចរណ៍កម្ពុជា(CATA), ទីភ្នាក់ងារប្រឹក្សាយោបល់ជំនាញវិជ្ជាជីវៈទេសចរណ៍អេធីភី (ATP Consultant) និង CHT ក្នុងការចូលរួមសម្រេចនូវផែនការស្តារ និងអភិវឌ្ឍវិស័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការបណ្តុះបណ្តាលពង្រឹងជំនាញដែលមានស្រាប់សម្រាប់ខេត្តសៀមរាប៕
ដោយ ៖ កុសល






-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


