ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិ ចង់ឱ្យភ្នាក់ងារសន្ដិសុខឯកជនចូលរួមការពារសន្តិសុខព្រឹត្តិការណ៍ស៊ីហ្គេម
អគ្គស្នងការដ្ឋាននគរបាលជាតិ ចង់ឱ្យភ្នាក់ងារសន្ដិសុខឯកជនធ្វើជាផ្នែកមួយក្នុងការចូលរួមចំណែកការពារជាមួយកងកម្លាំងមានសមត្ថកិច្ចនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេម (Sea Game)លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងកិច្ចប្រជុំរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន កាលពីរសៀលថ្ងៃទី២៨ ខែតុលា លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា ក្រៅពីការចូលរួមជួយក្នុងផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងទិសដៅក្នុងការប្រកួតកីឡាស៊ីហ្គេម(Sea Game) គឺក្រុមហ៊ុន ក៏អាចផ្សព្វផ្សាយនូវសកម្មភាពដល់សាធារណៈ និងបង្កើននូវជំនឿទុកចិត្តពីគុណភាពសេវាកម្ម ដែលឆ្លុះបញ្ចាំងពីស្នាដៃគូមិនអាចខ្វះបានក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានឲ្យដឹងទៀតថា ក្រុមហ៊ុន ក៏អាចដកពិសោធន៍បានពីការចូលរួមដល់ភ្នាក់ងារសន្ដិសុខឯកជន ដើម្បីបង្កើននូវសមត្ថភាព ចំណេះដឹង និងឈានទៅពង្រឹង ពង្រីកគុណភាពសេវាកម្មរបស់ខ្លួនផងដែរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីដែលបានអនុវត្តតាមគោលការណ៍ បទដ្ឋានគតិយុត្ត និងសហការជាមួយនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្នុងការចាត់កម្លាំងចូលរួមសហប្រតិបត្តិការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារក្នុងព្រឹត្តការណ៍ការពារបុណ្យជាតិនានា និងការបិទខ្ទប់រាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ដោយទទួលបានលទ្ធផលដ៏ត្រចេះត្រចង់។

លោកប្រធាននាយកដ្ឋានបានបន្ដទៀតថា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងភ្នាក់ងារសន្តិសុខឯកជន បានចូលរួមអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» តាមបណ្តាគោលដៅដែលឈរជើង ធ្វើឲ្យភូមិ-ឃុំ-សង្កាត់ មានសន្តិសុខល្អ សណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពពេញលេញជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិទាំងមូល។ លោកបានបញ្ជាក់ថា ផ្អែកតាមផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសព្រឹត្តការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ របស់គណៈបញ្ជាការការពារនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញឲ្យមានការចូលរួមពីកម្លាំងសន្តិសុខឯកជន ប្រមាណ៥០០នាក់៕
ដោយ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


