ព័ត៌មានជាតិ
foodpanda មានវត្តមានក្នុងពិព័រណ៌ការងារដ៏ធំនៅសាលកោះពេជ្រឆ្នាំនេះ!
ក្រោយពីបានចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២២ រួចមក ក្រុមហ៊ុនបានចូលរួមតាំងពិពរណ៍ការងារ ក្នុងនាមជាម្ចាស់ឧបត្ថម្ភគាំទ្រដ៏សំខាន់មួយ ក្នុងពិព័រណ៌ការងារថ្នាក់ជាតិ ប្រចាំឆ្នាំមួយនេះ។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ បានចាប់ធ្វើឡើងនៅថ្ងៃទី២៨និង២៩ខែ តុលា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ ដែលធ្វើឡើងក្នុងន័យចូលរួមចំណែកក្នុងការផ្តល់ឱកាសការងារដល់បងប្អូនខ្មែរយើង និងអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្រៅពីចូលរួមជាម្ចាស់ឧបត្ថម្ភ ក្រុមហ៊ុន foodpanda ក៏បានដាក់ស្ដង់ដ៏ធំមួយ ដើម្បីជួប និងស្វែងរកបុគ្គលិកពេញម៉ោងមានសមត្ថភាព និងដៃគូដឹកជញ្ជូនបន្ថែមចូលមកធ្វើការ ក៏ដូចជាសហការជាមួយ foodpanda ដែរ។

នៅស្ដង់នោះ អ្នកទាំងអស់គ្នាក៏អាចចូលមកសួរនាំនូវព័ត៌មានទូទៅទាក់ទងនឹងឱកាសការងារ និងអាចយក CV មកដាក់ ហើយចូលសម្ភាសន៍ការងារភ្លាមៗបានទៀត។ មិនតែប៉ុណ្ណោះពួកគេក៏មានជាការបង្វិលកងផ្សងសំណាង ល្បែងកំសាន្ដផ្សេងៗដើម្បីឈ្នះរង្វាន់យ៉ាងច្រើនពី foodpanda ថែមទាំងមានឱកាសទទួលបានគូប៉ុងបញ្ចុះតម្លៃ កាដូ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។

បន្ថែមពីលើការផ្ដល់ព័ត៌មាន និង ការជ្រើសរើសបុគ្គលិក foodpanda ក៏បានចាប់យកឱកាសដ៏ល្អនេះ ដើម្បីផ្សព្វផ្សាយបន្ថែមពីសេវាកម្ម និងប្រ៊េនរបស់ខ្លួនឲ្យកាន់តែធំទូលាយជាងមុន ជាការជម្រុញឲ្យមានអតិថិជនប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារ ក៏ដូចជាសេវាកម្មដឹកជញ្ជូនរបស់ប្រើប្រាស់ប្រចាំថ្ងៃ និងសេវាកម្ម pick-up (កុម្ម៉ង់តាម foodpanda តែទៅយកនៅហាងផ្ទាល់) កាន់តែច្រើនជាងមុន។
foodpanda ក៏មានកម្មវិធីពិសេសៗជារៀងរាល់សប្តាហ៍ជាមួយការទិញមួយថែមមួយ ការបញ្ចុះតម្លៃជាច្រើន ការដឹកជញ្ចូនដោយឥតគិតថ្លៃ និងប្រូម៉ូសិនជាច្រើនទៀត។ សូមកុម្មង់តាមfoodpandaទាំងអស់គ្នាដើម្បីទទួលបាន ការផ្តល់ជូនពិសេសៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់ foodpanda (KH) តាមរយះតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/៕







-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


