សេដ្ឋកិច្ច
យុវជនកម្ពុជាជាង ១ ពាន់នាក់ ទទួលបានឱកាសការងារ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda
អ្នកតំណាងរបស់ក្រុមហ៊ុន Foodpanda បានគូសបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ ម៉ាកយីហោ Foodpanda ត្រូវបានមហាជនប្រើប្រាស់នៅក្នុងប្រទេសចំនួន ១៤ នៅទូទាំងទ្វីបអាស៊ី ក្នុងការបម្រើសេវាសាធារណៈអនឡាញ និងសេវាកម្មដឹកជញ្ជូន។ ការឲ្យដឹងបែបនេះ តាមរយៈពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុនឌីលីវើរី ហេរ៉ូ (Foodpanda)។

តំណាងរបស់ក្រុមហ៊ុន Foodpanda បានឲ្យដឹងថា Foodpanda ជាយីហោចែកចាយអាហារ និងគ្រឿងទេសនានា ដែលកម្មសិទ្ធិរបស់ក្រុមហ៊ុន Delivery Hero ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុនបានឈានជើងចូលទីផ្សារកម្ពុជា ដោយបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។

ចំពោះវត្តមានរបស់ Foodpanda បានសម្រួលឱ្យភោជនីយដ្ឋាន និងម្ចាស់ហាងដៃគូនានា អាចបង្ខិតគ្រឿងទេស និងម្ហូបអាហារទៅជិតអតិថិជន តាមរយៈការប្រព័ន្ធបច្ចេកវិទ្យាបដិវត្តឧស្សាហកម្មជំនាន់ទី៤។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានថ្លែងថា ការមកវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុន បានជួយបង្កើនឱកាសការងាររបស់យុវជនដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនប្រមាណជាង ១ ពាន់នាក់។
បើតាមលោករដ្ឋមន្រ្តី នៅក្នុងការបិទខ្ទប់ដោយសារការគំរាមកំហែងដោយកូវីដ-១៩ ក្រុមហ៊ុន Foodpanda បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អ។ ហើយលោកក៏បានបន្តឲ្យ ខាងក្រុមហ៊ុន រៀបចំកម្មវិធីលើកទឹកចិត្តចំពោះអ្នកដឹកជញ្ជូនឆ្នើម ពោលគឺបុគ្គលិកដឹកជញ្ជូនដែលគិតគូគោរពច្បាប់ចរាចរណ៍ បរិស្ថាន និងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ នឹងបានលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យពង្រីកសាខារបស់ខ្លួនឲ្យបានច្រើន ដើម្បីបង្កើនឱកាសការងារដល់យុវជន និងផ្គត់ផ្គង់ម្ហូបអាហារដល់ពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនទៀត៕
ដោយ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


