Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ​ ហ៊ុន​ សែន ឆ្លើយតបទៅបុគ្គលមួយចំនួន ដែលរិះគន់ការតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

បានផុស

នៅ

សម្ដេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅកាន់បុគ្គលមួយចំនួន ដែលបានលើកមតិរិះគន់ពាក់ព័ន្ធនឹងការតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលមិនមែនជាអ្នកធ្លាប់ធ្វើការងារក្នុងវិស័យនេះពីមុនមក។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅកាន់បុគ្គលមួយចំនួន ដែលបានលើកឡើងថា មន្ត្រីក្រសួងកសិកម្មមានយ៉ាងច្រើន មិនព្រមយកមកធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មទេ តែបែរជាយកវិស្វកររ៉ែ មកធ្វើជារដ្ឋមន្ត្រីកសិកម្មវិញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកខ្លះ បានលើកជាមតិថា មន្ត្រីកសិកម្មមួយគ​គោក មិនយកទៅធ្វើរដ្ឋមន្ត្រីកសិកម្មទេ យកវិស្វកររ៉ែឯណា ទៅធ្វើរដ្ឋមន្ត្រីកសិកម្ម ជាការល្អហើយរដ្ឋមន្ត្រីកសិកម្ម គាត់បង្រៀនត្រឡប់ទៅវិញ អ្នកឯងចេះកសិកម្ម ចេះអស់នៅ? ស្អីខ្លះកសិកម្មនោះ? និយាយឲ្យវាច្បាស់ ថ្ងៃក្រោយប្រយ័ត្នក្មេងប្រដៅ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា វិស័យកសិកម្ម មិនមែនគ្រាន់តែធ្វើស្រែចម្ការតែមួយមុខទេ គឺមានកិច្ចការងារជាច្រើន។ ដូច្នេះថាតើ អ្នកដែលរិះគន់ អំពីការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មនោះ ចេះកសិកម្មអស់ ឬនៅ? សម្ដេច តេជោ ហ៊ុន សែន បានថ្លែងបន្ថែថា «ចឹងចេញសម្ដីបែបនេះមក បង្ហា​ញឲ្យឃើញអំពីខ្វះការចេះដឹង អ្វីទៅដែលហៅថា ភាពដឹកនាំ អ្នកដឹកនាំ ខ្ញុំមានទៅស្អី ឥឡូវនេះ ចំណែកណាមួយក៏អត់ចេះដែរ ឲ្យខ្ញុំចេះឲ្យគ្រប់ ឲ្យចេះ? អត់ទេ»។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក ឌិត ទីណា អតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានព្រះមហា ក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជំនួសលោក វេង សាខុន ដែលត្រូវតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម