ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង ផ្ទេរតួនាទីអភិបាលស្រុកមួយចំនួនដើម្បីពង្រឹងការងារអភិវឌ្ឍស្រុក
ព្រៃវែង ៖ នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ប្រកាសផ្ទេភារកិច្ច មុខតំណែងអភិបាលស្រុកថ្មី គឺស្រុក ពាមជរ និងស្រុកពារាំង ដើម្បីផ្លាស់ប្តូរបទពិសោធ៍ការងារ ដល់មន្ត្រីរដ្ឋបាលស្រុក នៃខេត្តព្រៃវែង។

ដោយយោងតាមសេចក្តីប្រកាសរបស់នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តព្រៃវែង បានសម្រេចតែងតាំងលោក វ៉ា ធីម អភិបាលរងស្រុកពាមរក៍ ជាអភិបាលនៃគណៈអភិបាលស្រុកពាមជរ ជំនួសលោក សេង ធា អភិបាលស្រុកពាមជរ ដែលត្រូវទៅបំពេញតួនាទីថ្មីនៅសាលាខេត្តព្រៃវែង និងតែងតាំងលោក ចេម ប្រា ជាអភិបាលស្រុកពារាំង ជំនួសលោក ហ៊ី ធួក អភិបាលស្រុកដែលត្រូវតែងតាំងជាអភិបាលរងខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានណែនាំដល់លោកអភិបាលស្រុក ដែលទទូលបានដំណែងថ្មី ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងត្រូវបែងចែកតួនាទីគ្នាធ្វើការឲ្យបានច្បាស់លាស់ និងត្រូវពង្រឹងបន្ថែមទៀត លើការងារបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាដើមចម បង្កើតឱ្យមានបញ្ហាជាច្រើននៅក្នុងមូលដ្ឋាន។
ក្រៅពីការងារបង្ក្រាបបទល្មើសនេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ស្រុកទាំងអស់ ត្រូវសិក្សាឱ្យដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដីកោះ ដោយប្រើប្រាស់ទូកដរជាមធ្យោបាយឆ្លងកាត់ គឺត្រូវបង្កើនឧបករណ៍ការពារសុវត្ថិភាពឱ្យបានខ្ពស់ថែមទៀត ជៀសវាងកុំឱ្យមានគ្រោះ ដូចករណីលិចទូកដរនៅស្រុកលើកដែក ខេត្តកណ្តាល ដែលបណ្តាលឱ្យក្មេងៗសិស្សសាលា ជួបគ្រោះអកុសល ស្លាប់បាត់បង់ជីវិតជាច្រើននាក់នោះ៕ អត្ថបទ៖ សៅគ្រី



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


