ព័ត៌មានជាតិ
សម្ដេចតេជោ បង្ហាញនាឡិកាដៃផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរ សម្រាប់ជូនប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញនូវនាឡិកាដៃ ដែលផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរ សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ ជូនប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ៣ ខែវិច្ឆិកាថា «មុននេះខ្ញុំបាននិយាយថា កម្ពុជាបានផលិតនាឡិកាដៃចំនួន ២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមក ចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ ២០២២»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរឲ្យដឹងទៀតថា «នាឡិកានេះ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចម្រើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា (ខ្មែរធ្វើបាន)។ ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន»។

កាលពីថ្ងៃទី ១១ ខែតុលាកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា ប្រទេសកម្ពុជា បានផលិតតនាឡិកាចំនួន ២៥គ្រឿង សម្រាប់ជូនមេដឹកនាំកំពូលអាស៊ាន និងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិសំខាន់ៗមួយចំនួនទៀត។

បើតាមសម្ដេចតេជោ ហ៊ុន សែន នាឡិកាទាំង ២៥គ្រឿងនោះ គឺម៉ាកអាស៊ាន តែត្រូវបានដាក់ថា Made in Cambodia ដើម្បីឲ្យគេបានដឹងថា បច្ចុប្បន្ននេះកូនខ្មែរអាចផលិតនាឡិកាបាន ហើយនៅថ្ងៃប្រជុំកំពូលអាស៊ាន សម្ដេចនឹងពាក់នាឡិកាម៉ាកអាស៊ាន នោះតែម្តង៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


