Connect with us

ព័ត៌មានជាតិ

សម្តេចស ខេង ប្រាប់ទូតអាមេរិក បទល្មើស​ជួញ​ដូរ​មនុស្ស មិនអាចប្រទេសណាមួយអនុវត្តតែម្នាក់ឯងបានជោគជ័យនោះឡើយ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ទួតអាមេរិកថា បញ្ហាបទល្មើសជួញដូរមនុស្សគឺមិនអាចប្រទេសណាមួយអនុវត្តតែម្នាក់ឯងបានជោគជ័យនោះឡើយត្រូវទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាកាលពីរសៀលថ្ងៃទី ៤ វិច្ឆិកា នៅទីស្តីការក្រសួង សម្ដេចក្រឡាហោមមានប្រសាសន៍ថា «កន្លងមកមានការផ្សព្វផ្សាយដាក់បន្ទុកមកលើព្រះរាជាណាចក្រកម្ពុជា អំពីបញ្ហាបទល្មើសជួញដូរមនុស្សនេះ ក៏ប៉ុន្តែជាក់ស្ដែងកិច្ចការងារនេះទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ទាំងនៅប្រទេសគោលដៅ រួមទាំងកម្ពុជា និងទាំងនៅប្រទេសដែលមានពលរដ្ឋរបស់ខ្លួនជាជនរងគ្រោះ»។

ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចក្រឡាហោមហើយចាត់ទុកថា បញ្ហាអំពើជួញដូរមនុស្សនេះ គឺជាបញ្ហាសកល ហើយទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីដោះស្រាយនូវបញ្ហានេះ។

លោកទួតបានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្តេចក្រឡាហោម នៅក្នុងការដោះស្រាយនូវបញ្ហាដ៏មានសារៈសំខាន់នេះ។ 

លោកទួតបានលើកឡើងថា សហរដ្ឋអាមេរិកត្រៀមផ្ដល់កិច្ចសហការលើការងារនេះ ក្នុងខណៈដែលសហរដ្ឋអាមេរិក ក៏កំពុងតែធ្វើការងារនេះជាមួយអន្តរក្រសួងផ្សេងៗទៀតក្នុងរាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងកិច្ចការនារីជាដើម។

ជាការឆ្លើយតប សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការបង្ហាញនូវឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សព្រោះថានៅក្នុងក្របខ័ណ្ឌនៃឆន្ទៈនយោបាយ គឺរដ្ឋាភិបាលកម្ពុជាពុំមានអ្វីប្រែប្រួលនោះទេចំពោះការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។

 សម្តេចបានបន្តទៀតថា« ដូចអ្វីដែលឯកឧត្តមបានលើកឡើង គឺបច្ចុប្បន្ននេះទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួលដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានក្នុងការប្រព្រឹត្តបទល្មើស»។

សម្តេចក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតបន្ថែមទៀតថា ស្របពេលនៃដំណើរការនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួនទៀតដែលរួមមាន ការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ ទាំងអនឡាញ និងមិនអនឡាញ ការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ជាដើម។

ពាក់ព័ន្ធទៅនឹងបទល្មើសទាំងនេះ សម្ដេចបន្តថា អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាននឹងកំពុងតែបន្តអនុវត្ត​ ដើម្បីសង្គ្រោះជនរងគ្រោះ ព្រមទាំងផ្ដន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធផងដែរ។ សម្ដេចបន្តថា សមត្ថកិច្ចក៏បន្តពង្រីកការស្រាវជ្រាវបទល្មើសទាំងនេះ ដើម្បីរកឱ្យឃើញ​ ក្នុងករណីមានការពាក់ព័ន្ធទៅនឹងបទល្មើសសម្អាតប្រាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

លោក ឃួង ស្រេងណែនាំឱ្យលុបបំបាត់បើកកន្លែងម៉ាស្យា កោសជប់ធ្វើឱ្យបាត់បង់លុយកាក់ ទ្រព្យសម្បត្តិភ្ញៀវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្រ្តា ទទួលបានពានរង្វាន់ «បេសកជនពិសេស នៃសុចរិតភាពព័ត៌មាន»ពីប្រទេសស្រីលង្កា

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជារកចំណូលបានជាង $៧,៦ ពាន់លាន ពីការនាំចេញសម្លៀកបំពាក់នៅឆមាសទី១

កីឡា២ ម៉ោង មុន

ខេត្តត្បូងឃ្មុំ បំបាក់ ខេត្តព្រៃវែង ៧-០ ខណៈកំពង់ចាម ឈ្នះ ស្វាយរៀង ២-១ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ពលករខ្មែរ ១ ម៉ឺន ៣ ពាន់នាក់ ទទួលបានការងារធ្វើក្រោយត្រឡប់មកពីប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម