ព័ត៌មានជាតិ
អាស៊ានត្រៀមខ្លួនចូលដោះស្រាយបញ្ហាអ៊ុយក្រែន-រុស្ស៊ីប្រសិនបើមានសំណើ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា កម្ពុជាក៏ដូចជាថ្នាក់ដឹកនាំអាស៊ានបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលខ្លួនជួយដោះស្រាយបញ្ហាប្រឈមរវាងអ៊ុយក្រែន និងរុស្ស៊ីប្រសិនបើមានសំណើ។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានថ្លែងថាក្នុងនាមកម្ពុជាជាប្រធានអាស៊ាន គឺកម្ពុជាព្យាយាមជួយឲ្យអស់ពីលទ្ធភាព ដោយសារកម្ពុជាមើលឃើញពីសារសំខាន់ក្នុងការកសាងសន្តិភាព និងរក្សាសន្តិភាព។

លោក គង់ ភោគ បន្ថែមថា សម្រាប់តំបន់ប្រទេសជាសមាជិកអាស៊ានមូលហេតុចម្បងដែលធ្វើឲ្យយើងមានការីកចម្រើនមកទល់ពេលនេះដោយសារតែយើងមានសន្តិភាព និងស្ថិរភាពដែរ។
លោកថា ប្រទេសសមាជិកអាស៊ានយើងមានភាពខុសគ្នាប៉ុន្តែយើងអាចគ្រប់គ្រងភាពខុសគ្នាបាន ដោយមិនបានជំរុញទៅដល់ស្ថានភាពមួយទៅដល់ការប៉ះទង្គិចគ្នា ឬក៏រហូតដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធ យើងមានចំណុចខុសគ្នា ប៉ុន្តែយើងអាចជជែកគ្នានៅតុចរចានៅកិច្ចប្រជុំបាន ខណៈដែលអាស៊ានមើលឃើញពីសារសំខាន់នៃវត្តមានសន្តិភាព ដើម្បីរក្សាគ្រឹះនៅក្នុងតំបន់ ខណៈដែលអាស៊ានក៏ចង់ឃើញសន្តិភាពនៅអ៊ុយក្រែនផងដែរ។

បើតាមលោក គង់ ភោគ អាស៊ានត្រៀមខ្លួនរួចជាស្រេចក្នុងករណីដែលភាគីពាក់ព័ន្ធមើលឃើញពីតួនាទីរបស់អាស៊ានក្នុងការជួយសម្របសម្រួលជាពិសេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន។
អ៊ុយក្រែនបានចូលសមាជិកនៃសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ នៅអា ស៊ី អាគ្នេយ៍ (TAC) TAC នៅថ្ងៃនេះ ដែលលោក លោក គង់ ភោគអះអាងថា សន្ធិសញ្ញាមួយនេះ គឺបានបញ្ជាក់ពីសារសំខាន់នៅក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពគ្នាទៅវិញទៅមកជាពិសេសពាក់ព័ន្ធនិងឯករាជ្យភាព បូរណភាពទឹកដី និងការមិនប្រើប្រាស់កម្លាំងដើម្បីទៅឈ្លានពាន ឬមួយក៏ផ្ដាច់រដ្ឋជាដើម៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


