Connect with us

ព័ត៌មានជាតិ

សមាគធនាគារ និងហិរញ្ញវត្ថុប្រកាសមិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន PAYEER

បានផុស

នៅ

សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជាបានប្រកាសថាខ្លួនដឹងអំពីផ្លេតហ្វមទាក់ទងនឹងរូបិយវត្ថុគ្រីបតូមួយចំនួន ជាពិសេស PAYEER ដែលបានបើប្រាស់ឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមទាំងបីដោយគ្មានការអនុញ្ញាត។

សេចក្ដីថ្លែងការរបស់សមាគមធនាគារ និងហិរញ្ញវត្ថុចេញផ្សាយនៅថ្ងៃទី ១២ ខែវិច្ឆិកានេះបញ្ជាក់ថា ក្រុមហ៊ុនក៏បាន ផ្សព្វផ្សាយពីកិច្ចសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួនក្នុងការទូទាត់ការដាក់ប្រាក់ និងដកប្រាក់លើការវិនិយោគ និងការជួញដូរលើរូបិយវត្ថុគ្រីបតរួមមាន Bitcoin, Ethereum និង កាបូប Crypto ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមទាំងបីព្រមទាំងសមាជិករបស់ខ្លួនទាំងអស់សុំធ្វើការបដិសេធចំពោះការផ្សព្វផ្សាយនេះ និងប្រកាសមិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន PAYEER ឬមានកិច្ចសហប្រតិបត្តិការលើការទូទាត់ ឬការជួញ ដូរលើប្រភេទរូបិយវត្ថុគ្រីបតួឡើយ។

សមាគមទាំងបី ក៏បានធ្វើការក្រើនរំលឹកដល់សាធារណជនកុំឲ្យធ្វើប្រតិបត្តិការលើរូបិយវត្ថុគ្រីបតូ (Crypto) រួមមានមាន Bitcoin, Ethereum និងកាបូប Crypto ជាដើម មិនបានទទួលស្គាល់ជាផ្លូវការទេសូមមេត្តាប្រុងប្រយ័ត្នរាល់ប្រតិបត្តិការ និងសកម្មភាពទាំងអស់នេះ ចៀសវាងធ្លាក់ក្នុងការបោកបញ្ឆោតអូសទាញវិនិយោគ ឬ ជួញដូរឧបករណ៍ហិរញ្ញវត្ថុនេះ ដែលមិនមានសុវត្ថិភាព និងអាចនឹងនាំឱ្យមានការខាតបង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម