ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីជំហររបស់កម្ពុជា ក្នុងការទទួលយកពលរដ្ឋខ្មែរ ដែលត្រូវបានបណ្ដេញចេញពីអាមេរិក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ជំហររបស់កម្ពុជា ក្នុងការទទួលយកប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបណ្ដេញចេញពីសហរដ្ឋអាមេរិក។

ការបញ្ជាក់នេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ១៣ ខែវិច្ឆិកានេះ បានឲ្យដឹងថា នៅក្នុងជំនួបនេះ គឺពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីគោលជំហររបស់កម្ពុជា ក្នុងការទទួលយកប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបណ្ដេញចេញពីសហរដ្ឋអាមេរិក ដោយគិតគូរពីកត្តាមនុស្សធម៌ និងមេត្តាធម៌។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយសហរដ្ឋអាមេរិក យោងតាមអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ ២០០២ ដែលមានស្រាប់តាមរយៈការសម្ភាសន៍ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដូចដែលធ្លាប់បានធ្វើនាពេលកន្លងមក។

នៅក្នុងជំនួបដដែល ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិផងដែរ ដែលក្នុងនោះ លោក Joe Biden បានកោតសរសើរកម្ពុជាចំពោះតួនាទី ប្រកបដោយស្ថាបនារបស់ខ្លួន ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានវាយតម្លៃខ្ពស់ចំពោះជំហរកម្ពុជាលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលបាលីស្ទិកថ្មីៗនេះរបស់កូរ៉េខាងជើង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីជំហរដ៏រឹងមាំរបស់កម្ពុជា ប្រឆាំងនឹងការគំរាមកំហែងដោយប្រើអាវុធនុយ ក្លេអ៊ែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក អំពីកិច្ចសហ ការរវាងកម្ពុជា និងជប៉ុន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការបញ្ចូនក្រុមអ្នកដោះមីនកម្ពុជាទៅ ជួយបណ្តុះបណ្តាលក្រុមដោះមីនអ៊ុយក្រែននៅប្រទេសប៉ូឡូញ និងអំពីសំណើរបស់អ៊ុយក្រែនដល់ ជប៉ុនក្នុងការផ្តល់ឧបករណ៍ដោះមីន ផងដែរ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


