ព័ត៌មានជាតិ
គណបក្សហ៊្វុនស៊ិនប៉ិច ចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល ដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន
គណបក្សហ៊្វុនស៊ិនប៉ិច បានសេចក្តីថ្លងការណ៍មួយ ដោយចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ ជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលវិជ្ជមាន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២នេះ បានប្រកាសអំពីភាពជោគជ័យនៃការរៀបចំ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ ២០២២នេះ។ ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ គឺនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ានជូនឥណ្ឌូណេស៊ី នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។
យោងតាមសេចក្ដីថ្លែងការណ៍ នៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកានេះ គណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា ថ្វីត្បិតតែកម្ពុជាយើងជាប្រទេសតូចក៏ពិតមែន តែយើងអាចរៀបចំ និងទទួលបានយ៉ាងល្អ ក្នុងកិច្ចប្រជុំកំពូលមួយ ដែលមានសុទ្ធតែបណ្តាប្រទេសមហាអំណាចសកលលោកចូលរួម ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា កាន់តែមានកិត្យានុភាពល្បីល្បាញទូទាំងសកលលោក និងមោទនភាពជាតិយ៉ាងក្រៃលែង។
ជាមួយគ្នានេះ គណបក្សហ៊្វុនស៊ិនប៉ិច កត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ដែលបានប្រព្រឹត្ត ទៅចាប់តាំងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ មានលក្ខណៈពិសេស និងវិសេសវិសាលណាស់ ព្រោះថា កន្លងមកនេះបណ្តាប្រទេសមហាអំណាចបានខ្វែងគំនិតគ្នា ធ្វើឲ្យសកលលោកទាំងមូលមានភាពតានតឹង និងបានប្រឈមមុខដាក់គ្នា។
គណបក្សមួយនេះ បានលើកឡើងបន្តថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធខាងលើនេះ បានបង្កើតឱកាសឲ្យបណ្តាថ្នាក់ដឹកនាំប្រទេសមហាអំណាចផ្សេងៗ បានជួបជុំរកវិធីសន្ទនាដោះស្រាយ សម្របសម្រួលជាមួយគ្នា ដែលបង្ហាញពីភាពវិជ្ជមានល្អមួយសម្រាប់អនាគតពិភពលោកទាំងមូល។
ក្នុងអត្ថន័យនេះ គណបក្សហ៊្វុនស៊ិនប៉ិច បានសម្ដែងនូវសេចក្ដីកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ដែលបានចូលរួម បំពេញភារកិច្ចយ៉ាងល្អរហូតធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ានទាំងមូល ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បំផុត៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


