ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានមិនមែនជាកូនជឹងមហាអំណាចណាមួយនោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា អាស៊ានមិនមែនជាកូនជឹងរបស់ប្រទេសណាមួយនោះទេ ខណៈដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេចបញ្ចូលប្រទេសអ៊ុយក្រែនក្នុងសន្ធិសញ្ញាមិត្តភាព និងជាដៃគូសហការ (TAC) មិនបារម្ភពីការខឹងសម្បាររបស់រុស្ស៊ី ដែលកំពុងមានជម្លោះជាមួយប្រទេសអ៊ុយក្រែន។

សម្ដេចតេជោ ហ៊ុន មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកា នៅវិមានសន្តិភាពថា “អាស៊ានមិនខ្វល់ថា នរណាខឹងនរណាទេយើងទទួលយកស្មើៗគ្នាយើងស្ថិតនៅជាភាពកណ្ដាលដូច្នេះ យើងទទួលយកអ៊ុយក្រែនយើងមិនមែនធ្វើអាស៊ានគ្រាន់តែដើម្បីបម្រើរុស្ស៊ី ឬធ្វើអាស៊ានប្រើអ៊ុយក្រែននោះទេ”។
សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា សមាគមអាស៊ានបង្កើតឡើងដើម្បីទាក់ទងជាមួយដៃគូទាំងអស់ដែលចង់ធ្វើទំនាក់ទំនងជាមួយយើង។ ហើយសម្ដេចគិតថា រុស្ស៊ីក៏គ្មានហេតុផលណាជំទាស់រឿងដែលអាស៊ានទទួលយកអ៊ុយក្រែនក្នុងសន្ធិសញ្ញា TAC នោះដែរ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ