ព័ត៌មានជាតិ
បញ្ចូលលុយតាមទូរសព្ទជាមុន មិនបាច់ឈប់បង់លុយកកស្ទះផ្លូវល្បឿនលឿនទៀតទេ
ក្រសួងសាធារណការនិងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់កម្មវិធីបញ្ចូលសមតុល្យក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈ Mobile Banking ដើម្បីប្រើប្រាស់នៅលើផ្លូវល្បឿនលឿនដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៤ វិច្ឆិកា ២០២២ តទៅ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយភាពស្មុគស្មាញ រយៈពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ប្រជាពលរដ្ឋដែលគ្រោងធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ អាចធ្វើការចូលចេញនិងការទូទាត់សាច់ប្រាក់/បញ្ចូលសមតុល្យទឹកប្រាក់ តាមយៈកាមេរ៉ាចាប់ផ្លាកលេខស្វ័យប្រវត្តិ ANPR និងទូទាត់ប្រាក់តាមរយៈប្រព័ន្ធធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ការបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្តមុនពេលចូលប្រើប្រាស់ផ្លូវ (License Plate Top-Up) មានទម្រង់ដូចគ្នាទៅនឹងការបញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ (Mobile Top-Up) ហើយអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។

គិតត្រឹមថ្ងៃ១៤ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូចំនួន ០៥ ដែលបានដាក់ឱ្យប្រើប្រាស់កម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត តាមរយៈធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង (Wing Bank) និងធនាគារវឌ្ឍនៈ (VATTANAC Bank) ។
យ៉ាងណាមិញ ការដាក់ដំណើរការសាកល្បងនេះធ្វើនៅតាមច្រកខាងស្តាំដៃបំផុត នៃស្ថានីយភ្នំពេញនិងស្ថានីយក្រុងព្រះសីហនុតែប៉ុណ្ណោះ។

ដើម្បីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រកបដោយអនុលោមភាព ព្រមទាំងធានាសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រាល់យានយន្តដែលចូលទៅប្រើប្រាស់ផ្លូវល្បឿនលឿន តម្រូវឱ្យបំពេញនូវលក្ខខណ្ឌដូចតទៅ៖
-ត្រូវមានការចុះបញ្ជី និងបំពាក់ផ្លាកលេខសម្គាល់ត្រឹមត្រូវ
-ត្រូវមានលតាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មានសុពលភាព (ករណីរថយន្ត)
-ត្រូវមានលតាបត្រទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំចាប់ពី 500cc ឬប្រើប្រាស់ថាមពលអគ្គិសនី ចាប់ពី 27kW ឡើងទៅ (ករណីទោចក្រយានយន្ត)។
សូមចូលទៅកាន់វែបសាយដែលអាចប្រើប្រាស់ធនាគារទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបាន តាម https://ew.mpwt.gov.kh
លោកអ្នកអាចស្វែងយល់ពីព័ត៌មានលម្អិតបន្ថែម ដោយធ្វើការទាក់ទងទៅកាន់៖
*1399 (សម្រាប់ព័ត៌មានលម្អិតពីសេវាកម្ម)
*1275 (សម្រាប់ព័ត៌មានទូទៅ)

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៧ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក