ព័ត៌មានជាតិ
ដឹងច្បាស់ហើយ រឿងចាក់សម្លាប់នារីវ័យ១៨ឆ្នាំនៅក្រុងតាខ្មៅ ព្រោះខ្លាចបែកការរឿងចាប់រំលោភកាលពី៧ថ្ងៃមុន
ករណីចាក់សម្លាប់នារីវ័យ១៨ឆ្នាំ នៅក្រុងតាខ្មៅកាលពីព្រឹកមិញសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានហើយ និងបានសារភាពថា ព្រោះខ្លាចក្មេងស្រីប្រាប់ឪពុកម្តាយរឿងខ្លួនធ្លាប់ចាប់រំលោភកាលពី៧ថ្ងៃមុន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទូច សជាតិ ហៅ(អាដំរី)អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ ហើយការឃាត់ខ្លួនបាន ខណៈរូបគេធ្វើជាប្រើល្បិចមកមើលសពជនរងគ្រោះ ដែលសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បញ្ជាក់ថា ជនសង្ស័យជាឃាតករ បានសារភាពប្រាប់សមត្ថកិច្ចឲ្យដឹងថា មូលហេតុដែលខ្លួនយកកាំបិតចាក់សម្លាប់នារីរងគ្រោះឱ្យស្លាប់ក្នុងថ្លុកឈាមនោះ ដោយសារតែខ្លួនខ្លាចជាប់គុក ព្រោះនារីរងគ្រោះបានគំរាមថា នឹងប្រាប់ឪពុកម្ដាយឲ្យដឹងពីករណីខ្លួនរំលោភកាលពី៧ថ្ងៃមុន។

សូមបញ្ជាក់ថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានអំពើឃាតកម្មមួយបានកើតឡើងនៅភូមិព្រែកហូរកើត សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជនដៃដល់បានយកកាំបិតចាក់ជាច្រើនកន្លែងនៅលើដើមទ្រូងនិងពោះជនរងគ្រោះ។ ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យជ័យជំនៈ ប៉ុន្តែជាអកុសលដោយមុខរបួសមានការធ្ងន់ធ្ងរ ក៏បណ្ដាលឱ្យជនរងគ្រោះស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕
អត្ថបទ ៖ សុខុម



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


