ព័ត៌មានជាតិ
នាវាពិឃាដជប៉ុន ត្រៀមចូលកម្ពុជា នាពេលដ៏ខ្លីខាងមុខ
នាវា ស្វ័យការពារ ជប៉ុន ប្រភេទ នាវាពិឃាដ ចំនួន ១គ្រឿង នឹងចូលចតនៅ កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលជួបសម្ដែងការគួរសម ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជា ណា ចក្រកម្ពុជា និងធ្វើលំហាត់រួមគ្នាជាមួយនាវាកងទ័ពជើងទឹកខេមរភូមិន្ទ លាគ្នាពេលធ្វើដំណើរត្រឡប់ទៅវិញ បើមានការយល់ព្រម។

លក្ខណៈបច្ចេកទេសនាវាពិឃាដនេះ ឈ្មោះ JS HARUSAME (DD-102), មាន បណ្ដោយ ១៥១ មែត្រ, ទទឹង ១៧,៤ ម៉ែត្រ, ជម្រៅទឹក ៥,២ ម៉ែត្រ, ទំងន់ផ្ទុក ៤ ៥៥០ តោន, ចំនួន មនុស្ស ២០៥ នាក់, មេបញ្ជាការនាវា លោក វរនាវីឯក KUDO MASANORI ។

គួររំលឹកថា ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ កិច្ចប្រជុំកំពូលអាស៊ាន នារាត្រីទី១៣ ខែវិច្ឆិកាកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចំពោះករណី ជប៉ុនមានបំណងបញ្ជូននាវាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន មកកម្ពុជា និងចង់បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពសមុទ្ររាម នោះមិនមែនរឿងថ្មីទេ គឺតាំងពីសម្ដេចបានចូលលរួមបុណ្យសព អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូអាបេ កាលចុងខែកញ្ញា មុននេះឯណោះ។ កម្ពុជាមិនមែនគ្រាន់តែស្វាគមន៍នាវាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុននោះទេ ពោលគឺ នាវាកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសអ្នកណាក៏ដោយ ហើយបើចូលមកចង់ធ្វើសមយុទ្ធជាមួយគ្នា លើការគ្រប់គ្រងគ្រោះមហន្តរាយ ឬប្រឆាំងភេររកម្ម ក៏បាន៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


