ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងវប្បធម៌សាទរសិល្បករអង្គការហ្វាពន្លឺសិល្បៈដែលបំបែកឯកទគ្គកម្មពិភពលោកលើការសម្ដែងសៀក
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអបអរសាទរចំពោះក្រុមសម្ដែងសៀករបស់អង្គការហ្វារពន្លឺសិល្បៈដែលបានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈការសម្តែងសៀក រយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយមិនមានការឈប់សម្រាក។

លោកស្រី ភឿង សកុណាអបអរសាទរចំពោះការខិតខំប្រឹងប្រែង ក៏ដូចជាទេពកោសល្យ នៃជំនាញវិជ្ជាជីវៈ និងជំរុញឲ្យក្រុមសិល្បៈករបន្តបេសកម្មទៅមុខប្រកបដោយជោគជ័យ។
អង្គការហ្វារពន្លឺសិល្បៈ បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈការសម្តែងសៀក រយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយមិនមានការឈប់សម្រាក ដែលនេះជាកំណត់ត្រានៃការសម្តែងសៀកដ៏យូរជាងគេលើពិភពលោកដោយមានសិល្បករចូលរួមសម្តែងប្រមាណ ៩០នាក់។

ភាពជោគជ័យដែលអង្គការហ្វារពន្លឺសិល្បៈ ទទួលបាននៅពេលនេះ គឺបន្ទាប់ពីការសម្តែងសៀកមួយ ដែលមានរយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយមិនមានការឈប់សម្រាកទាល់តែសោះ កាលពីថ្ងៃទី៧-ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។
ក្រោយ Guinness World Records បានបញ្ចប់នូវការវាយតម្លៃក្នុងរយៈពេលមួយឆ្នាំ ទៅលើភស្ថុតាងជាឯកសារដែលមានចំនួន១៣១ ទំព័រ និង២៥វីដេអូ ក៏អាចសម្រេចបានថា ក្រុមសម្តែងសៀករបស់អង្គការហ្វារពន្លឺសិល្បៈជាអ្នកដែលអាចបំបែកកំណត់ត្រានៃការសម្តែងសៀកយូរជាងគេនៅលើពិភពលោក។
គួរបញ្ចាក់ថា អង្គការហ្វារពន្លឺសិល្បៈ គឺជាអង្គការមួយស្ថិតនៅខេត្តបាត់ដំបង ដែលបានដំណើរការកម្មវិធីបណ្តុះបណ្តាល សិល្បៈដោយឥតគិតថ្លៃ ដល់ប្រជាជនកម្ពុជាក្រីក្រ តាំងពីឆ្នាំ១៩៩៤ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិល្បករសៀកត្រូវបានអញ្ជើញឱ្យទៅសម្តែងនៅបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


