Connect with us

ព័ត៌មានជាតិ

ចៅសង្កាត់ព្រែកថ្មី​ជិត ៤ អាណត្តិត្រូវបានតែងតាំងជាអភិបាលរងស្រុកកៀនស្វាយ

បានផុស

នៅ

លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីជិត ៤ អាណត្តិរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានក្រសួងមហាផ្ទៃប្រកាសតែងតាំងជាអភិបាលរងស្រុកកៀនស្វាយ ខេត្តកណ្ដាលនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធីប្រកាសតែងតាំងលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី​ ឡើងកាន់ដំណែងជា​អភិបាលរង​ស្រុក​កៀនស្វាយគឺធ្វើឡើងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកានេះ។

​គួរបញ្ជាក់ថា លោក លីវ វណ្ណថេងបានកាន់ដំណែងជាចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​អស់រយៈជិត៤អាណត្តដោយដំណែងរបស់លោកគឺបានមកពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកថ្មីផ្ទាល់តែម្តង។

ពេលដែលលោក លីវ វណ្ណថេង ទៅកាន់ដំណែងថ្មីជាអភិបាលរងស្រុកកៀនស្វាយធ្វើឲ្យប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកថ្មីក៏ដូចជាមន្ត្រីរាជការនៅសាលាខណ្ឌច្បារអំពៅមានក្តីនឹករឮកហើយក៏សូមជូនពរឲ្យលោកមានជ័យជំនះក្នុងតួរនាទីថ្មីមិនឲ្យខកចិត្តពីប្រមុខរាជរដ្ឋាភិបាល៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម