ព័ត៌មានជាតិ
WB៖ កម្ពុជាត្រូវទាញយកប្រយោជន៍ពីសក្តានុពលឱ្យបានពេញលេញនៃច្រករបៀងដឹកជញ្ជូន ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់
ធនាគារពិភពលោក(WB) បានអះអាងថា ប្រទេសកម្ពុជាអាចដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូនជាមួយប្រទេសជិតខាង និងបំពេញតាមចក្ខុវិស័យរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍការដឹកជញ្ជូនអន្តរមធ្យោបាយ។

ការលើកឡើងរបស់ធនាគារពិភពលោកធ្វើឡើងនៅក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ ក្រោមចំណងជើងថា“ការតភ្ជាប់ក្នុងតំបន់នៅកម្ពុជា៖ ការទាញយកប្រយោជន៍ពីសក្តានុពលដ៏ពេញលេញនៃច្រករបៀងដឹកជញ្ជូន” (Cambodia’s Regional Connectivity: Unlocking the Full Potential of Transport Corridors) ដែលបានកំណត់បញ្ហាប្រឈមសំខាន់ៗក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា ព្រមទាំងស្នើឱ្យធ្វើការវិនិយោគ និងដាក់ចេញវិធានការគោលនយោបាយតាមគោលដៅ សម្រាប់កែលម្អការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។
របាយការណ៍ដដែលបានបញ្ជាក់ថាការពឹងផ្អែកនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលើការនាំចេញ បាននាំឱ្យមានតម្រូវការកាន់តែច្រើនសម្រាប់ការធ្វើចរាចរណ៍ទំនិញក្នុងទំហំកាន់តែធំ និងឱ្យកាន់តែមានប្រសិទ្ធផល នៅតាមបណ្តាញផ្លូវដឹកជញ្ជូនក្នុងផ្ទៃប្រទេស និងឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង។

ជាមួយគ្នានេះដែរ ធនាគារពិភពលោកក៏បានស្នើឱ្យមានការវិនិយោគជាអាទិភាព និងវិធានការគោលនយោបាយមួយចំនួន សម្រាប់កែលម្អការបំពេញមុខងាររបស់ប្រព័ន្ធដឹកជញ្ជូនផ្លូវដី ផ្លូវដែក និងផ្លូវទឹកក្នុងផ្ទៃប្រទេស ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ការមានវិធីសាស្ត្រមួយគ្រប់ជ្រុងជ្រោយ និងមានសម្របសម្រួលល្អក្នុងការអភិវឌ្ឍបណ្តាញដឹកជញ្ជូន អមដោយការផ្តោតលើភាពធន់ទៅនឹងអាកាសធាតុផង នឹងជួយជំរុញឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរឡើង, បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់។
លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថាការសិក្សានេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗពីរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកជម្រើសនានា ដើម្បីទាញយកប្រយោជន៍ពីសក្តានុពលដ៏ពេញលេញនៃវិស័យដឹកជញ្ជូន និងការតភ្ជាប់ក្នុងតំបន់របស់កម្ពុជា។
លោកស្រីនិយាយបន្ថែមទៀតថា៖ “វិធានការដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍបណ្តាញដឹកជញ្ជូន និងជួយកែលម្អការប្រកួតប្រជែងរបស់កម្ពុជា រួមទាំងការទាញយកសក្តានុពលនៃការដឹកជញ្ជូនរបស់ខ្លួន និងការលើកកម្ពស់ពាណិជ្ជកម្មនៅក្នុងតំបន់។”

ថ្លែងនៅក្នុងរបាយការណ៍នោះលោ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថាការតភ្ជាប់ក្នុងតំបន់ និងការអភិវឌ្ឍផ្នែកភស្តុភារកម្ម គឺជាអាទិភាពចម្បងរបស់កម្ពុជា។
លោកថា៖«ហេតុនេះ គន្លឹះគឺស្ថិតនៅលើការពង្រឹងសមត្ថភាពរបស់យើង។ អាទិភាពទាំងនេះ អាចជួយពង្រឹងជំហររបស់កម្ពុជាឱ្យដើរតួជាតួអង្គសំខាន់មួយក្នុងការតភ្ជាប់គ្នាក្នុងតំបន់ និងជំរុញពាណិជ្ជកម្មតាមខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក»។
រដ្ឋាភិបាលកម្ពុជាបានបង្កើត “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣” (CITLS) ដើម្បីបង្កើនមុខងារ និងប្រសិទ្ធផលនៃវិស័យដឹកជញ្ជូន និងគាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ស្របតាមការកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី ១។
របាយការណ៍របស់ធនាគារពិភពលោក បានលើកអនុសាសន៍បន្ថែមសម្រាប់ផែនការ CITLS ដោយផ្តោតលើភាពចាំបាច់នៃការវិនិយោគ និងសកម្មភាពគោលនយោបាយជាបន្ទាន់មួយចំនួន សម្រាប់បើកឱកាសនៅតាមច្រករបៀងដឹកជញ្ជូនសំខាន់ៗក្នុងប្រទេសកម្ពុជា៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


