មនុស្ស​១០​នាក់ បាន​ពុល​ក្រោយ ផឹក​ស្រាសក្លែម​សាច់​មាន់​ខ្មៅ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

មនុស្ស​១០​នាក់ បាន​ពុល​ក្រោយ ផឹក​ស្រាសក្លែម​សាច់​មាន់​ខ្មៅ

Published

on

មនុស្ស​ប្រុស​ស្រី​១០​នាក់​ ត្រូវ​បាន​ពុល ក្រោយផឹក​ស្រាសក្លែម​សាច់​មាន់​ខ្មៅ ​ហើយ​ត្រូវបាន​បញ្ជូនទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង ៦ ល្ងាច កាលពីថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​ពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ក្នុង​ករណី​នោះ​មាន​ចំនួន​១០​នាក់​រួម​មានៈ ១.​ឈ្មោះ សួន ប្រាន ភេទ​ស្រី អាយុ​៦២​ឆ្នាំ​, ក្រៅពីនេះ ជា​មនុស្ស​ប្រុស គឺៈ ២.​ឈ្មោះ ព្រឿ​ន រ៉េត អាយុ​២៦​ឆ្នាំ , ៣.​ឈ្មោះ ព្រឿ​ន ប្រង់ អាយុ​៤២​ឆ្នាំ , ៤.​ឈ្មោះ ជុជ នុ​ន អាយុ​៣៦​ឆ្នាំ , ៥.​ឈ្មោះ ប្រង់ ហូ អាយុ​១៣​ឆ្នាំ , ៦.​ឈ្មោះ ណាំ ណា​ល់ អាយុ​៣៣​ឆ្នាំ , ៧.​ឈ្មោះ ចិន មាន អាយុ​៣០​ឆ្នាំ , ៨.​ឈ្មោះ ព្រៀម វ៉ាន អាយុ​៥៤​ឆ្នាំ , ដោយឡែក ក្នុងនោះ ក៏មាន​កុមារា ពីរ​នាក់​ដែរ គឺ ៩.​ឈ្មោះ ថា ភារ​ម្យ អាយុ​៦​ឆ្នាំ និង​១០.​ឈ្មោះ ថា លីង​អ៊ា អាយុ​៣​ឆ្នាំ ។ ជនរងគ្រោះ​ទាំងនេះ មាន​ទីលំនៅ នៅក្នុង​ភូមិ​ត្រពាំង​ពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​តាម​ប្រភព​អ្នក​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ដំបូង​ជន​រងគ្រោះ​ទាំង​១០នាក់នោះ ​បាន​បបួលគ្នា​ផឹកស្រា ស ក្លែម​ម្ជូរ​នៅផ្ទះ​ជា​ធម្មតា បន្ទាប់មក​ពួកគាត់ បាន​យក​មាន់​​ខ្មៅ ១ ក្បាល ដែល​ងាប់​ធ្វើ​ម្ហូប​ក្លែម ខណៈ​ដែល​មាន់​ងាប់​នោះ ម្ចាស់​ទើបតែ​ចាក់​ថ្នាំ ការពារ​ថ្មីៗ។ ប្រភព​បាន​បន្ត​ថា​ នៅ​ពេល​ហូប​រួច ស្រាប់តែ​ម្នាក់ៗ មាន​អាការៈ​វិលមុខ ថប់ដង្ហើម​តឹង ក្នុង​ខ្លួន និង​ក្អួតចង្អោរ ហើយ​មាន​អ្នក​ដួល សន្លប់​បាត់ស្មារតី ហេតុ​ដូចនេះ ក៏​ត្រូវ​បាន​សាច់ញាតិ នាំមក​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ស្វាយ​លើ៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ ក្មេង​សិស្សសាលា​១៧​នាក់ ពុល​ក្រោយ​ញុំា​ប្រហិត​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម