ព័ត៌មានជាតិ
មណ្ឌលភ្នំពេញឆ្នាំនេះ មានបេក្ខជនប្រឡងទុតិយភូមិ ជាង ២ ម៉ឺននាក់ កើនជាង ២ ពាន់នាក់
ឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅមណ្ឌលប្រឡងរាជធានីភ្នំពេញប្រមាណជាង ២ម៉ឺននាក់ កើនឡើងជាង ២ពាន់នាក់ បើធៀបទៅនឹងការប្រឡងឆ្នាំមុន។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទី រអប់រំ យុវជន និងកីឡា មានប្រសាសន៍ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកានេះថា សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៣ ៣៨៥នាក់ ចែកជា ៣០មណ្ឌល ត្រូវជា ៩៤៤បន្ទប់ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រចំនួន ១៤មណ្ឌល ស្មើនឹង ៤៣៣បន្ទប់ មានបេក្ខជនចំនួន ១០ ៦៩៤នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ១៦មណ្ឌល ស្មើនឹង ៥១១បន្ទប់ មានបេក្ខជន ចំនួន ១២ ៦៩១ នាក់។

លោកប្រធានមន្ទីរបានបន្តថា ចំនួនបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានការកើនឡើងចំនួន ២ ៦០៦ នាក់ បើធៀបទៅនឹងឆ្នាំមុនដែលមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២០ ៧៧៩ នាក់ មាន ២៨ មណ្ឌល ចែកជា ៨៤០ បន្ទប់។

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី៥ និង៦ ខែធ្នូឆ្នាំ២០២២ ដោយមានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១២៨ ១៣៤ នាក់ ស្រី ៦៨ ៧៧១នាក់ ចែកចេញជា ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់ និងប្រកាសលទ្ធផលប្រឡងនៅរសៀលថ្ងៃទី២៧ ខែធ្នូ សម្រាប់មណ្ឌលប្រឡងនៅភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី២៨ ខែធ្នូ សម្រាប់ខេត្តផ្សេងៗទៀតទូទាំងប្រទេស។ ចំពោះដំណើរការរៀបចំដំណើរការប្រឡង ក្រសួងអប់រំគ្រោងនឹងចំណាយថវិកាប្រមាណ ២១ ពាន់លានរៀល ស្មើនឹង ៥ លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង ដែលមាន ៤ ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ។

សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានគណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមចំនួន ២៧ ៧៥៣ នាក់ ក្នុងនោះមានគណៈកម្មការមេប្រយោគជាង ១៧ ០០០ នាក់ គណៈកម្មាការកំណែជិត ១ ម៉ឺននាក់ ជំនួយការអប្បមាទចំនួន ២ ៧០០ នាក់ និងមន្ត្រីសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយចំនួន ២ ពាន់នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


