ព័ត៌មានជាតិ
ប្រធានរដ្ឋសភាឡាវ អរគុណសម្ដេចតេជោ ដែល បានផ្ដល់វ៉ាក់សាំងដល់ប្រជាជនឡាវ
ភ្នំពេញ ៖ នៅក្នុងជំនួប ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកសៃស៊ុមផល ភូមិវិហាន ដែលជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអរគុណសម្ដេចតេជោ បានផ្ដល់វ៉ាក់សាំងដល់ប្រជាជនឡាវ បន្ទាប់ពីលោកបានចូលរួមមហាសន្និបាទអន្តរសភាអាស៊ានលើកទី៤៣ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បើតាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅក្រោយជំនួបនេះថា លោក សៃស៊ុមផន ភូមិវិហាន បានគោរពសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងអបអរចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ជាពិសេសកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ទទួលបានជោគជ័យយ៉ាងធំធេង។

លោកបានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំអាយប៉ាលើកទី៤៣ ដែលបានសម្រេចជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានោះ លោក ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់ ហើយក៏បានគោរពថ្លែងអំណរគុណក្នុងនាមបក្ស និងក្នុងនាមរដ្ឋ ជូនសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ថវិកា ជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ និងរថយន្តដឹកវ៉ាក់សាំង ជួយដល់ប្រទេសឡាវក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុ ន សែន ក៏បានថ្លែងអំណរគុណដល់ លោក សៃស៊ុមផន ភូមិវិហាន ដែលបានមកចូលរួមកិច្ចប្រជុំអាយប៉ា ដោយផ្ទាល់ នៅកម្ពុជា ដែលការចូលរួមនេះឆ្លុះបញ្ចាំងពីការគាំទ្រ និងធ្វើឱ្យកិច្ចប្រជុំអាយប៉ា ទទួលបាននូវភាពជោគជ័យ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបដល់ប្រធានរដ្ឋសភាឡាវ អំពីយុទ្ធសាស្ត្រផ្ការីក ដែលកម្ពុជាបានដាក់ចេញ ក្នុងការអនុវត្តការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឲ្យទទួលបាននូវភាពជោគជ័យរហូតមកដល់ពេលនេះ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


