ព័ត៌មានជាតិ
ឧកញ៉ា សំ សុខនឿន៖ ក្នុងនាមពាណិជ្ជករ ពិតជាដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងទ័ព ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ
ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY បានលើកឡើងថា ម្ចាស់អាជីវកម្មទាំងអស់ មានឱកាសដំណើរការក្រុមហ៊ុន និងឈានឆ្ពោះទៅរកភាពរីកចម្រើនទៅបាន អាស្រ័យដោយប្រទេសជាតិមានស្ថិរភាព និងសុខសន្តិភាព។

លោកឧកញ៉ាបានមានប្រសាសន៍ថា កងទ័ពបានលះបង់ ក៏ដូចជាបូជាសាច់ស្រស់ឈាមស្រស់ដ៏ច្រើនមហិមា ដើម្បីថែរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសក្នុងគ្រាដែលប្រទេសជាតិប្រឈមជាមួយគ្រោះមហន្តរាយផ្សេងៗ។
«ក្នុងនាមខ្ញុំជាពាណិជ្ជករ ខ្ញុំពិតជាដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកងទ័ព ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ …អរគុណសន្តិភាព»។ លោកឧកញ៉ាបន្ថែម។
ជាការពិតណាស់ កម្ពុជា បានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ស្រោចស្រង់អាយុជីវិតរបស់ប្រជាជន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម រហូតមកដល់សព្វថ្ងៃនេះ។
ការរក្សាបាននូវសុខសន្តិភាព គឺជាឫសគល់នៃការរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ហើយបានធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
ដើម្បីជាការតបស្នងដល់វីរៈភាពដ៏អង់អាចក្លាហានរបស់កម្លាំងជាតិ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងមកនេះ លោកឧកញ៉ា សំ សុខនឿន បានប្រគល់រថយន្តគិលានសង្គ្រោះ ចំនួន ០៥គ្រឿង ដែលជាអំណោយពីសប្បុរសជនកម្ពុជា និងជប៉ុន នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មកទទួលដោយផ្ទាល់។
ឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស និងការចែករំលែកដ៏មានសារៈសំខាន់នេះ ដើម្បីជាការគាំទ្រមួយដល់កងទ័ព ក៏ដូចជាការបញ្ជាក់នូវភាពស្និទ្ធស្នាល រវាងវិស័យឯកជនជាមួយរាជរដ្ឋាភិបាលផងដែរ។


ឯកឧត្តម មេបញ្ជាការ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះសកម្មភាពមនុស្សធម៌នានាកន្លងមក ក៏ដូចជាពេលនេះ និងបានលើកទឹកចិត្តដល់សប្បុរសជនដែលជាវិនិយោគិនកម្ពុជា និងជប៉ុន ឱ្យបន្តនូវកាយវិការដ៏ប្រពៃនេះ ព្រមទាំងជូនពរក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីភាពរីកចម្រើនលូតលាស់ជានិរន្តរ៍។
ក្នុងនាមសហគ្រិនមួយរូបឧកញ៉ា សំ សុខនឿន តែងតែបរិច្ចាគទ្រព្យធន មិនថាជាសម្ភារៈ និងថវិកាផ្ទាល់ខ្លួន ក៏ដូចជាដឹកនាំក្រុមការងារ សប្បុរសជន នាំយកអំណោយ និងជំនួយជាហូរហែផ្ដល់ជូនដល់ប្រជាពលរដ្ឋខ្វះខាតស្ទើរទូទាំងផ្ទៃប្រទេស ដោយពុំមានការរើសអើងនោះឡើយ៕



-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


