Connect with us

ព័ត៌មានជាតិ

​“ថ្នាល​ផ្លាស់ប្តូរទិន្នន័យកម្ពុជា” ទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់​អនាគត​រដ្ឋាភិបាល

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ​ដែល ​“ថ្នាល​ផ្លាស់ប្តូរទិន្នន័យកម្ពុជា” (Cambodia Data eXchange ហៅ​កាត់ថា​ CamDX) ត្រូវបានប្រកាសទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់​អនាគត​រដ្ឋាភិបាល (Future of Government Awards) ដែលបានសហការគាំទ្រ​ដោយ​អង្គការ​កម្មវិធីអភិវឌ្ឍន៍សហ​ប្រជា​ជាតិ (UNDP), Amazon Web Service Institute ​នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញ​​សាកលសម្រាប់រដ្ឋាភិបាល Apolitical ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០​២២​នេះថា កម្ពុជាជាប្រទេស​មួយ​ក្នុងគម្រោងចំនួន ១០ ដែលមកពីប្រទេសចំនួន ៨ ទៀត ដែលស្ថិតក្នុងបញ្ជីសម្រាំង (Shortli​s​te​d) ក្នុងផ្នែកជ័យលាភី Open Source Adaptation ដែលរួម​មាន​ កាណាដា, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង, ប៉ាគីស្ថាន,​ ហ្គីណេប៊ីសូ (Guinea-Bissau), អាហ្សង់ទីន, ហ្វីលីពីន និងបេណាំង ហើយដែលចុងក្រោយត្រូវបានសម្រេចពីគណៈ-កម្មការវាយតម្លៃអន្តរជាតិ ចំនួន ១៧  រូប ឱ្យឈ្នះ​ជ័យ​លា​ភីលេខ១ ប្រចាំឆ្នាំ ២០២២ នេះ ។ 

បើតាម សម្ដេចតេជោ ហ៊ុន សែន ពានរង្វាន់នេះជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ និងជាការទទួលស្គាល់ថា កម្ពុជា​បានចាប់យកឱកាស និងបាន​ប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាល CamDX ក្នុងការជួយដល់ការងារ​កែ​ទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន។

នៅក្រោមម្លប់សុខសន្តិភាព, កម្ពុជាមិនត្រឹមតែមាន​ឱកាស​កសាង​​ហេដ្ឋារចនាសម្ព័នរូបវន្តជាច្រើននោះទេ, ប៉ុន្តែកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គម​ឌីថល​មួយរស់រវើក និងប្រកប​ដោយបរិយាប័ន្ន ។ ក្នុងន័យនេះ, សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួង-ស្ថាប័នរបស់​រាជរដ្ឋាភិ​បាលទាំង​អស់ និងសូមលើកទឹកចិត្តវិស័យឯកជនចូលរួម និងប្រើប្រាស់ សំដៅទាញ​យកប្រយោជន៍​ជាអតិបរមាពីថ្នាល និងបច្ចេកវិទ្យាពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ីរបស់ CamDX។

​ថ្នាល CamDX ដែលអភិវឌ្ឍ និងដាក់ឲ្យប្រើប្រាស់ដោយ មជ្ឈ​មណ្ឌល​បណ្តុះ​ធុរកិច្ចថ្មី “តេជោ” នៃក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ជាថ្នាលបច្ចេក​វិទ្យា​ឌីជីថលមួយឈរនៅ​កណ្តាល និងជា​​ឆ្អឹងខ្នង ដែលអនុញ្ញា​ត​ឱ្យ​​ប្រព័ន្ធ​​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង-​ស្ថាប័នអាច​ចែករំលែកទិន្នន័យរវាងគ្នា និងគ្នា ដើម្បី​​បង្កើត​ជាសេ​វាសាធា​រណៈអនឡាញ​ផ្សេងៗ។ គិតត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២, ថ្នាល CamDX បានជួយឱ្យការ​​​ចុះ​បញ្ជីអាជីវកម្ម តាមប្រព័ន្ធអនឡាញសម្រេចបាន​ចំនួន ១៩ ៨២៣ ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៦ ប៊ីលានដុល្លា​រ​​អាមេរិក ដោយប្រើ​ប្រាស់​​រយៈ​ពេល​ជា​មធ្យមត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ។

សមាជិករបស់ CamDX បច្ចុប្បន្នក្នុងក្របខណ្ឌចុះបញ្ជីអាជីវកម្ម រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System- GTAS) នៃអគ្គ-នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បាននិងកំពុងផ្លាស់ប្តូរទិន្នន័យនៅលើថ្នាលនេះជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ផងដែរ។​

ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩, ថ្នាល CamDX ក៏បានជួយឱ្យរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា​ និងលិខិតបញ្ជាក់លើការអញ្ជើញ (Validation Application on Guarantee/​Invitation- VAGI) សម្រាប់ការសម្រួលដល់ការធ្វើដំណើររបស់ធុរជន និងវិនិយោគិន។ ថ្នាល CamDX កំពុងពង្រីកវិសាលភាពរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុ ទាំងធនាគារ និងមិនមែនធនាគារ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK),​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី  (Royal Micro Finance Plc), ក្រុមហ៊ុនធានារ៉ាប់រង FWD, ធនាគារហត្ថា ម.ក, ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារវីង (ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក, ធនាគារស្ថាបនា, ក្រុមហ៊ុនអិមជីអេ អេស៊ា អ៊ិនសួរិន ប្រូឃើរ ខូអិលធីឌី ផងដែរ។

គិតមកដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២, ចំនួនប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យនៅលើថ្នាល CamDX មានសរុបប្រមាណ ១៣ លានប្រតិបត្តិការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម