Connect with us

ព័ត៌មានជាតិ

ក្មេង​ស្ទាវ​មួយ​ក្រុម ដេញ​កាប់​យុវជន​ម្នាក់ ​ត្រូវ២​ដាវ រួច​យក​ស្រី​ម្នាក់​ជិះ​ចេញ​ទៅ​បាត់

បានផុស

នៅ

យុវជន​ម្នាក់ ត្រូវ​បាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​កាប់​បាន​ពីរ​ដាវ ក្រោយ​គេ​ឃើញ​ឌុប​នារី​វ័យ​ក្មេង រួច​ជន​សង្ស័យ​មួយ​ក្រុម​នេះ ក៏​រត់គេច​ខ្លួន​ព្រម​ទាំង​យក​នារី​រូប​នោះ​ទៅ​ជា​មួយ​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​កាប់​គ្នា​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៣ រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​ផ្លូវ​ភ្នំពេញ​-​ហាណូយ កែវ​ផ្លូវ​៩២ ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា ជន​រងគ្រោះមាន​ឈ្មោះ ហុក គឹម​ម៉េង អាយុ​១៨​ឆ្នាំ សិស្ស​ថ្នាក់​ទី​១២ នៃ​សាលា​សុវណ្ណ​ភូមិ សាខាបឹងត្របែក ដែល​ស្នាក់នៅ​ជាមួយ ឪពុកមា នៅ​ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ បាន​រង​របួស ២ ដាវ ចំ​ស្មា និង​ចង្កេះ។

អ្នក​នៅ​កន្លែង​នោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​យុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌុប​នារី​វ័យក្មេង​ម្នាក់ ធ្វើដំណើរ​លើ​ផ្លូវ ភ្នំពេញ​-​ហាណូយ ក្នុងទិសដៅ​ពី​ត្បូង ទៅជើង​។ លុះ​ដល់​កន្លែង​កើតហេតុ ជន​រងគ្រោះ ក៏​ឈប់​ស្តុ​ប ស្រាប់តែ​ក្រុម​ជន​សង្ស័យ​ ជិះ​ម៉ូតូ ២ គ្រឿង មាន​គ្នា ៤​នាក់ ម្នាក់​ប្រដាប់​ដោយ​ដាវ​ បាន​មក​កាប់ ជន​រងគ្រោះ បណ្តាល​ឲ្យ​រង​របួសធ្ងន់​។ ខណៈនោះ ជនរងគ្រោះ បាន​រត់​គេច​ខ្លួន​ទាំង​រង​របួស ឈាម​ហូរ​ជោក បាន​ប្រមាណ ៥០ ម៉ែត្រ ក៏​បាន​រត់​ចូលទៅក្នុង​ហាង​លក់​គ្រឿង​អគ្គិសនី ដើម្បី​ឲ្យ​គេ​ជួយ និង​ដួល​ក្នុង​ហាង​នោះ​តែ​ម្តង។​​ ​សាក្សី​បាន​បន្ត​ថា ភ្លាមៗ​នោះ ក្រុម​ជនដៃដល់ ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន ដោយ​នាំ​នារី​វ័យក្មេង ដែល​ជរងគ្រោះ​ឌុប​ទៅជា​មួយ​ ផង​ដែរ​។ បន្ទាប់ពី​មាន​អំពើ​ហិង្សា​នេះ នគរបាល​ខណ្ឌ​សែន​សុខ ក៏​បាន​ចុះទៅ​កន្លែងកើតហេតុ ហើយ​បាន​យក​រថយន្ត​អង្គភាព ដឹក​ជន​រងគ្រោះ ទៅកាន់​មន្ទីរពេទ្យ ព្រះ​កុស​មៈ ដើម្បី​សង្គ្រោះ​៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ ឆក់កាបូបតាមផ្លូវ ត្រូវបានគេថតជាប់ភិនភាគ និងស្លាកលេខម៉ូតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម