ព័ត៌មានជាតិ
សៀវភៅបច្ចេកទេសបណ្តាញទឹក បញ្ចូលគន្លឹះណែនាំអនុវត្តតាមស្តង់ដាត្រឹមត្រូវ
ដោយមើលឃើញកង្វះខាតឯកសារ គួបផ្សំចង់ចែករំលែកចំណេះដឹងបន្ថែម គ្រូបច្ចេកទេសមួយរូបបានចងក្រងសៀវភៅបច្ចេកទេសបណ្តាញទឹក ដែលបានមកពីការសិក្សាស្រាវជ្រាវទុកជាប្រយោជន៍សម្រាប់ក្រុមជាងសំណង់និងជាប្រភពឯកសារយោងសម្រាប់សិស្សនិស្សិតស្វែងយល់បន្ថែម។

លោក ហាំ គឹមហេង គ្រូបច្ចេកទេសនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងារនិងសហគ្រិនភាព SOS សៀមរាបអង្គរ បានឲ្យកម្ពុជាថ្មីដឹងថា ការចងក្រងសៀវភៅនេះឡើង ដំបូងគ្រាន់តែដើម្បីបម្រើគោលដៅបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សដែលសិក្សានៅក្នុងមជ្ឈមណ្ឌលតែប៉ុណ្ណោះ។ តែដោយលោកធ្លាប់ធ្វើការមានបទពិសោធន៍ ហើយមើលឃើញពីបញ្ហាកើតឡើងច្រើន ដូច្នេះក៏រៀបចំចងក្រងសៀវភៅស្តង់ដាបច្ចេកទេសបណ្ដាញទឹក សម្រាប់ជាប្រយោជន៍ទុកជាចំណេះដឹងនិងសិក្សាស្វែងយល់បន្ថែម។
លោកបញ្ជាក់ថា ក្នុងសៀវភៅមានបង្ហាញពីបច្ចេកទេសតបណ្តាញទឹកតាមសំណង់អគារ និងលំនៅដ្ឋាន ក៏ដូចជាការជ្រើសរើសសម្ភារៈតាមខ្នាតរង្វាស់ត្រឹមត្រូវ។

«មានបញ្ចូលបន្ថែមដូចជាការគូរប្លង់ ការគិតសម្ភារៈ ការគណនាទំហំប្រើប្រាស់សម្ភារៈដូចជាទុយោទឹកស្អាត ទឹកក្តៅទឹកត្រជាក់ ទុយោទឹកភ្លៀង ទុយោបង្ហូរចោល រកមុខកាត់សមស្របតាមបរិក្ខារ ការគណនាអាងស្តុកទឹក ផ្ទះហ្នឹងគួរប្រើម៉ានអីម៉ាន និងផ្សេងៗទៀត»។
លោកបន្តថា តាមរយៈសៀវភៅនេះនឹងផ្ដល់ចំណេះដឹងមិនថាសម្រាប់ក្រុមជាងសំណង់ ក៏ដូចជាសិស្សានុសិស្សសម្រាប់ជាប្រយោជន៍ប្រើប្រាស់ផ្សេងៗ។
យ៉ាងណាមិញ គ្រូបច្ចេកទេសដែលមានបទពិសោធន៍បង្រៀន ៥ ឆ្នាំរូបនេះ ក៏មើលឃើញចំណុចខ្វះខាតសៀវភៅនេះក៏មិនទាន់ល្អឥតខ្ចោះនោះដែរ។ ជាមួយគ្នានេះ លោកក៏មិនបារម្ភថាការចែករំលែកចងក្រងសៀវភៅនេះឡើងអាចប៉ះពាល់ដល់អ្នកប្រកបមុខរបរឬក្រុមជាងសំណង់ផ្សេងៗ។ អ្វីជាគោលដៅលោកគ្រាន់តែចង់ចែករំលែកចំណេះដឹងបានមកពីបទពិសោធន៍និងការស្រាវជ្រាវឲ្យបានទូលំទូលាយថែមទៀតប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


