Connect with us

ព័ត៌មានជាតិ

បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ផ្នែកវិទ្យាសាស្ត្រសង្គម ធ្វើវិញ្ញាសាខ្មែរ បានល្អច្រើន

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា កំពុងបន្តដំណើរការកំណែ​សន្លឹកកិច្ចការបេក្ខជន​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ចំណេះទូទៅនិងបំពេញវិជ្ជា សម័យប្រឡង​ថ្ងៃ ០៥ ធ្នូ ២០២២។ មកដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមកែមុខវិជ្ជាខ្លះបានបញ្ចប់ និងក្រុមខ្លះ កំពុងបន្តកែ ដោយសង្កេតឃើញថា បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ផ្នែកវិទ្យាសាស្ត្រសង្គម ធ្វើវិញ្ញាសាអក្សរសាស្ត្រខ្មែរ បានល្អច្រើន ពោលគឺបេក្ខជនធ្លាក់តិចតួចចំពោះវិញ្ញាសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្រៀនមុខវិជ្ជា ភាសាខ្មែរ មួយរូប បង្រៀននៅរាជធានីភ្នំពេញ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្នុងដំណាក់កាលកែវិញ្ញាសាបេក្ខជននេះ អ្នកគ្រូមានតួនាទីជាជាសមាជិក ឬអ្នកកែ ក្នុងក្រុមកែវិញ្ញាសា អក្សរសាស្ត្រខ្មែរ។ អ្នកគ្រូបានឱ្យដឹងបន្ថែមថា អ្នកគ្រូកែ វិញ្ញាសាប្រឡងរបស់បេក្ខជនផ្នែកវិទ្យាសាស្ត្រ ចំនួន ៥ដុំ (វិញ្ញាសា ៥ បន្ទប់ប្រឡង ដោយ ១បន្ទប់ មាន ២៥ សន្លឹកកិច្ចការ) គឺអត់សូវមានបេក្ខជនធ្លាក់ទេ ពោលគឺ ប៉ះដុំខ្លះ មានធ្លាក់តែ ១នាក់ ឯដុំខ្លះធ្លាក់ ៤-៥នាក់យ៉ាងច្រើន និងដុំខ្លះបេក្ខជនធ្វើបានត្រូវច្រើន។

គ្រូបង្រៀនភាសាខ្មែរ មួយរូបទៀត មកពីខេត្តកំពង់ធំ បានឱ្យ “កម្ពុជាថ្មី” ដឹងថា អ្នកគ្រូបានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីចាប់ផ្ដើមដំណើរការកែចាប់ពីថ្ងៃ អាទិត្យ ដល់ព្រឹកថ្ងៃអង្គារ ទី១៣ ធ្នូនេះ។ អ្នកគ្រូបានឱ្យដឹងបន្ថែមថា អ្នកគ្រូកែវិញ្ញាបេក្ខជនក្រុមវិទ្យាសាស្ត្រ ឃើញថា បេក្ខជនធ្វើត្រូវច្រើន ដោយក្នុងចំណោមពិន្ទុសរុប ៧៥ ពិន្ទុ គឺបេក្ខជនអាចធ្វើបានដល់ ៧១ពិន្ទុ។ ចំពោះដំណើរការកែកិច្ចការបេក្ខជននេះ គឺមានភាពតឹងរឹង និងហ្មតចត់ ហើយអ្នកកែត្រូវបិទទូរសព្ទ ទាល់តែចប់ម៉ោងការងារ នៅម៉ោង១១ព្រឹក និងម៉ោង ៥រសៀល ទើបអាចបើកទូរសព្ទវិញបាន។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ដំណើរ​ការ​កំណែសន្លឹកកិច្ចការបេក្ខជន បាន​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី១១ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែធ្នូ ជាដំណើរការស្រង់ពិន្ទុដោយកុំព្យូរទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។

អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា លោកគ្រូអ្នក​គ្រូ ​ដែល​ជា​ប្រធាន​ក្រុម​ដឹកនាំ​ធ្វើ​អត្រា​កំណែ​ទាំង​អស់​​ បាន​ធ្វើ​ការ​បែង​ចែក​សមាជិក​បន្ត​ជា​ក្រុម​តូច​ និង​ធ្វើ​ការ​ណែនាំ​ដល់​សមាជិក​ទាំង​អស់ឱ្យបំពេញ​ភារកិច្ច​ឱ្យបាន​ត្រឹមត្រូវ និង​យក​ចិត្ត​ទុក​ដាក់​ក្រោម​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​​ ដោយ​មិន​ត្រូវ​យក​ភ្ជាប់​មក​ជាមួយ​នូវ​ទូរស័ព្ទ​ដៃ​ និង​ឧបករណ៍​អេឡិចត្រូនិក​ចូល​បន្ទប់​កំណែ​។ គ្រប់បន្ទប់កំណែទាំងអស់មានបំពាក់កាមេរ៉ាសុវត្ថិភាព​ និងក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមណ្ឌលកំណែនៅក្នុងរាជធានីភ្នំពេញចំនួន ១០ សម្រាប់ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនទូទាំងប្រទេស។ ក្នុងនោះមានដូចជានៅ មណ្ឌលវិទ្យាល័យព្រះសីសុវត្តិ មណ្ឌលវិទ្យាល័យបាក់ទូក មណ្ឌលវិទ្យាល័យជាស៊ីម សន្ធរម៉ុក មណ្ឌលបឋមសិក្សាសន្ធរម៉ុក មណ្ឌលវិទ្យាល័យទួលទំពូង មណ្ឌលបឋមសិក្សាព្រះនរោត្តម មណ្ឌលវិទ្យាល័យបឹងត្របែក មណ្ឌលវិទ្យាល័យជាស៊ីមសេងកេងកង មណ្ឌលវិទ្យាល័យព្រះយុគន្ធរ និង ​មណ្ឌល​វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ។

សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ នេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤ នាក់ ស្រី ៦៩ ៧៧១ នាក់ មានមណ្ឌលសំណេរ សរុប ២២១ បន្ទប់ប្រឡងសរុប ៥ ១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦ មណ្ឌល ត្រូវជា ១៧៤៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤ មណ្ឌល ត្រូវជា ៣៤៣១ បន្ទប់។ ក្រសួងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៧ ធ្នូ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី ២៨ ធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម