ព័ត៌មានជាតិ
បុរសសូត្រធម៌៧ភាសា រងការគំរាម ខណៈមិនមានឈ្មោះជាអាចារ្យក្នុងបញ្ជី
បុរសតាំងខ្លួនជាគ្រូសូត្រ គ្រូមន្តអាគម ចេះធម៌ បាលី ជាភាសាបរទេស រួមមាន៖ ចិន ជប៉ុន កូរ៉េ ថៃ ជាដើម ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្ដាញសង្គម កំពុងរងការគំរាមកំហែងជាបន្តបន្ទាប់ ខណៈមន្ត្រីពាក់ព័ន្ធមួយចំនួន ក៏កំពុងទទួលរងនូវការរិះគន់ដែរ។
នៅក្នុងសកម្មភាពគ្រងសំលៀកបំពាក់ ពណ៌ ស អមដោយអាសនៈ គ្រឿងសក្ការបូជា ជាច្រើនផង បុរសវ័យ៤៣ឆ្នាំ ឈ្មោះ វ៉ាត វុធ តែងទទួលភ្ញៀវរបស់ខ្លួនជាប់ជាប្រចាំ និងសូត្ររំដោះទុក្ខដល់អ្នកមានជំនឿ ជាភាសា ដែលមិនមាននរណាស្ដាប់យល់។

បុរសតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេស ធ្លាប់បាននិយាយថា ធម៌ដែលខ្លួនសូត្រ គឺជាធម៌ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកម៉្លេះ ហើយពុំមាននរណាចេះ និងស្ដាប់បានឡើយ ។
ភរិយាគ្រូសូត្រ ដែលកំពុងល្បីក្នុងបណ្ដាញសង្គម បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ប្ដីរបស់ខ្លួនចេះសូត្រធម៌ជាភាសាបរទេស ចំនួន៧ភាសា និងមានអ្នកមកជួបក្នុងមួយថ្ងៃៗ ពី៣ទៅ៤នាក់ ជាហូរហែរ។ ភរិយាគ្រូសូត្រ បានអះអាងថា ក្រោយល្បីក្នុងបណ្ដាញសង្គមរួចមក ប្ដីរបស់ខ្លួនបានទទួលរងការប្រមាថ និងគំរាមកំហែង ពីជនមិនស្គាល់មុខ ដោយថា នឹងឱ្យសមត្ថកិច្ចមកចាប់ខ្លួនទៀតផង។
ភរិយាគ្រូសូត្ររូបនេះ បដិសេធន៍ មិនឱ្យប្ដីរបស់ខ្លួនជួបសម្ភាសតាមទូរសព្ទជាមួយអ្នកសារព័ត៌មានឡើយ ដោយថា ចង់រក្សាការស្ងប់ស្ងាត់មួយរយៈសិន។

លោក សេង សុមុនី អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានប្រាប់ កម្ពុជាថ្មី ថា ក្រសួងបានពិនិត្យរួចហើយ លើករណីបុរសតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេសនេះ។លោកឱ្យដឹងបន្តថា បុរសរូបនេះ មិនមានឈ្មោះជាអាចារ្យ ដែលទទួលស្គាល់ដោយក្រសួង នោះឡើយ ហើយវិធានការយ៉ាងណាលើបុរសរូបនេះ ក៏មិនស្ថិតក្រោមក្រសួងធម្មការ និងសាសនា ដែរ តែជាសមត្ថកិច្ចរបស់អាជ្ញាធរ។
លោក សេង សុមុនី បានបដិសេធន៍ មិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមឡើយ ដោយថា កំពុងរវល់នៅតាមខេត្ត៕


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


