ព័ត៌មានជាតិ
សម្ដេចតេជោ ៖ កម្ពុជា នឹងផ្ដល់ការបណ្ដុះបណ្តាលជំនាញ ដល់អ្នកជំនាញដោះមីនអ៊ុយក្រែន នៅខែមករា ២០២៣ខាងមុខ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា នឹងផ្ដល់ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងបទពិសោធន៍ដោយផ្ទាល់ដល់អ្នកជំនាញដោះមីន នៃប្រទេសអ៊ុយក្រែន នៅខែមករា ឆ្នាំ ២០២៣ខាងមុខនេះ។ ការបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ «សាមគ្គីភាព ជាមួយប្រជាជនអ៊ុយក្រែន» កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

នៅក្នុងសន្និសីទនេះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើបទអន្តរាគមន៍ដោយរំលេចពីដំណើរកម្ពុជា, ធ្លាប់ជាប្រទេស ដែលរងគ្រោះទុក្ខសោក ហែកហួរ និងបំផ្លិចបំផ្លាញខ្ទេចខ្ទាំ ដោយសារសង្គ្រាមរ៉ាំរ៉ៃ, បានក្លាយជាប្រទេសដែលមានសន្តិភាព និងសេរីភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងបានក្លាយជាសមាជិកដ៏សកម្មមួយនៃសហគមន៍អាស៊ាន ដែលបានចូលរួមប្រកបដោយជវភាពក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជា យល់ច្បាស់ណាស់ និងឲ្យតម្លៃខ្ពស់បំផុតដល់សន្តិភាព និងស្ថិរភាពក្នុងស្រុករបស់ខ្លួន ហើយក៏ប្រឹងប្រែងខ្ពស់ដើម្បីជួយប្រទេសផ្សេងទៀត នៅលើសកលលោក ដែលរងផលប៉ះពាល់ដោយ សារសង្គ្រាម។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា នឹងផ្ដល់ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងបទពិសោធន៍ដោយផ្ទាល់ដល់អ្នកជំនាញដោះមីន និងថ្នាក់ដឹកនាំនៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែនចំនួន ១៥ នាក់ នៅក្នុងប្រទេសកម្ពុជា នៅខែមករា ឆ្នាំ ២០២៣ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីការគោរពគោលការណ៍ទាំងឡាយ នៃទំនាក់ទំនងអន្តរជាតិ ដែលផ្អែកលើច្បាប់និងការគោរពអធិបតេយ្យ និងការគោរពបូរណភាពទឹកដីនៃរដ្ឋឯករាជ្យ ព្រមទាំងបានសម្តែងនូវសាមគ្គីភាព និងនៅ ឈរជាមួយប្រជាជនអ៊ុយក្រែន ក្នុងគ្រាដ៏លំបាកនៃសង្គ្រាម ដែលពោរពេញដោយវិនាសកម្មនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


