Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ចុះអនុស្សារណៈយោគយល់ចំនួន ២ ជាមួយបារាំង និងជប៉ុន

បានផុស

នៅ

កិច្ចប្រជុំពេញអង្គលើកទី២៩ របស់គណ:កម្មាធិការ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានធ្វើពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២ ក្នុងន័យពង្រឹងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ ស្របតាមផែនការ និងសកម្មភាពដែលបានកំណត់ គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានធ្វើជាសាក្សី នៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាទាំង ២ ដែលមានដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន ជាមូលនិធិផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ យូណេស្កូ មានការអញ្ជើញចុះហត្ថលេខាជាពីរផ្នែកដោយ៖

• លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និង ឯកឧត្តម MIKAMI Masahiro ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

• ឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា និង លោក Sardar Umar ALAM តំណាង អង្គការយូណេស្កូប្រចាំកម្ពុជា

២. គម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ (SDGERA) មានការអញ្ជើញចុះហត្ថលេខាដោយ៖

• ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ SIAVB (បារាំង)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម